(ភ្នំពេញ)៖ យុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់ទូទាំងប្រទេស សម្រាប់ថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០១៩ បានបង្ហាញថា កម្លាំងសមត្ថកិច្ចបានបង្ក្រាបគ្រឿងញៀនខុសច្បាប់ចំនួន២៧ករណី ដោយឃាត់ខ្លួនជនសង្ស័យ៥២នាក់។

បើយោងតាមរបាយការណ៍របស់គណៈកម្មការទី៣ នៃយុទ្ធនាការប្រឆាំងគ្រឿងញៀនខុសច្បាប់ បានឲ្យដឹងថា ប្រភេទបទល្មើសរួមមាន៖ ជួញដូរ២០ករណី​ ឃាត់ខ្លួន៣៣នាក់​ (ស្រី៤នាក់) និងប្រើប្រាស់៧ករណី ឃាត់ខ្លួន១៩នាក់ (ស្រី០នាក់)។

របាយការណ៍ដដែល បានឲ្យដឹងទៀតថា លទ្ធផលបង្ក្រាបគ្រឿងញៀនទូទាំងប្រទេស ចាប់ពីថ្ងៃទី០១ ខែមករា ដល់ថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០១៩ មានចំនួនសរុប៩,៣៩៨ករណី ដោយឃាត់មនុស្សចំនួន១៩,៧២៤នាក់ (ស្រី ១,៣០១នាក់) (ជនបរទេស៤០១នាក់ ស្រី៦៤នាក់ មាន១២សញ្ជាតិ)៕