(ភ្នំពេញ)៖ លោកស្រី ឡុង រ៉ានី អគ្គនាយិក នៃក្រុមហ៊ុន រិទ្ធ រ៉ានី ឯ.ក និងរ៉ានីតា ប្រ៊េន បានចាប់ដៃគ្នា រូបគ្នាបង្កើតសមាគមអ្នកជំនួញស្រ្តីកម្ពុជា អនឡាញទី១ ជាមួយបងប្អូនស្រ្តី ជាអ្នកប្រកបអាជីវកម្មជាច្រើននាក់ ដែលពួកគាត់សុទ្ធសឹងតែអ្នក ប្រើប្រាស់បណ្តាញសង្គម Facebook ជាយុទ្ធសាស្រ្តត្រីមុខក្នុងការផ្តល់សេវាកម្មជូនអតិថិជន ឲ្យបានទូលំទូលាយទូទាំងប្រទេសកម្ពុជា ដែលកម្មវិធីនេះ បានរៀបចំឡើងនៅ Twin Diamond Tower, Koh Pich Island។

លោកស្រីបានលើកឡើងថា គោលបំណងនៃការផ្តួចផ្តើម នៃការបង្កើតសមាគមនេះ ឡើងក្នុងគោលបំណងធំៗដូចជា ការចែករំលែកព័ត៌មានដល់គ្នាទៅវិញទៅមក ដែលនឹងផ្តល់ភាពងាយស្រួល ដល់ការប្រកបអាជីវកម្មស្របច្បាប់ ដោយច្បាស់ស្តែង យើងបានជួបការបិទគេហទំព័រ ប្រចាំក្រុមហ៊ុន និងហាងពីក្រុមហ៊ុន Facebook ដែលប៉ះពាល់យ៉ាងខ្លាំង ដល់ការប្រកបអាជីវកម្ម ដោយយើងមិនបានយល់ដឹងឲ្យច្បាស់គោលការណ៍ច្បាប់ នៃក្រុមហ៊ុន Facebook។

សមាគមនេះនឹងផ្តល់ការចែករំលែក ដល់គ្រប់សមាជិកនៃការវិវត្តនៃគោលការណ៍ច្បាប់ ប្រកបអាជីវកម្មទាំងក្នុង និងក្រៅប្រទេស។ ការចែករំលែកបទពិសោធន៍គ្នាទៅវិញទៅមក ក្នុងការប្រកបអាជីវកម្ម មិនត្រឹមតែគិតលើប្រាក់ចំណេញនោះទេ គឺការយកសីលធម៌ ភ្ជាប់ជាមួយក្រមវិជ្ជាជីវៈ។

លោកស្រី ឡុង រ៉ានី អគ្គនាយិកានៃក្រុមហ៊ុន រិទ្ធ រ៉ានី ឯ.ក ត្រូវបានក្រុមហ៊ុនសួស្តី ដែលជាក្រុមហ៊ុនមានជំនាញខ្ពស់លើបច្ចេកវិទ្យាព័ត៌មានសម័យទំនើប តែងតាំងជា ឯកអគ្គរាជទូតប្រចាំក្រុមហ៊ុន ដោយក្រុមហ៊ុននេះ មានសេវាកម្មជាច្រើន និងអាចបង្កើតកម្មវិធីជាច្រើន ទាក់ទងនឹងការប្រកបអាជីវកម្ម តាមបណ្តាញសង្គម Facebook ដែលផ្តល់ប្រយោជន៍ និងភាពងាយស្រួលដល់បងប្អូនគ្រប់គ្នា។

ក្រុមហ៊ុនសួស្តីនឹងដោះស្រាយបានគ្រប់បញ្ហា ដែលជាកង្វល់របស់បងប្អូនជាយូរមកហើយ ដោយបងប្អូនអាចផ្តោត ទៅលើការងារលក់មួយមុខ បងប្អូនមិនចាំបាច់ខ្វល់ខ្វាយទៀត លើបញ្ហាបញ្ចេញឥវ៉ាន់ ការបាត់ឥវ៉ាន់ ការឆ្លើយតបជាមួយភ្ញៀវបញ្ហា មិនទាន់ទទួលបានឥវ៉ាន់ ការទូទាត់ប្រាក់ និងបញ្ហាផ្សេងៗទៀតជាច្រើន។

ជាចុងក្រោយលោស្រីបានបង្ហាញការរំភើបចិត្ត ដែលបងប្អូនអ្នកជំនួញស្រីកម្ពុជា និងអគ្គនាយកក្រុមហ៊ុនសួស្តី ដែលបានផ្តល់ការស្រលាញ់រាប់អាន ទំនុកចិត្តដល់លោកស្រី ធ្វើជាប្រធានសមាគមន៍អ្នកជំនួញ ស្រ្តីអនឡាញទី០១ នៅកម្ពុជា និងជាអគ្គរាជទូតសុច្ឆន្ទះនៃក្រុមហ៊ុន។

លោកស្រីប្តេជ្ញាចិត្តយកទឹកចិត្តស្មោះទំនួលខុសត្រូវ ចេញពីបេះដូង ក្នុងការស្វែងរកព័ត៌មាន និងដំណោះស្រាយផ្សេងៗ មកចែករំលែក ដល់បងប្អូនជាទីគោរស្រលាញ់។ Page: Ranyta Brand Contact: 011/098/067 98-72-98, Facebook: Long Rany