(ភ្នំពេញ)៖ ​ដោយសារតែមានស្មារតី ចង់លើកកម្ពស់ជីវភាពប្រជាជនគ្រប់ទិសទី ដើម្បីឆ្ពោះទៅបង្កើនប្រាក់ចំណូលជីវភាពប្រសើរឡើង មានគម្រោងសំខាន់ៗមួយចំនួន នឹងអាចដោះស្រាយបាន។ គម្រោងសំខាន់ៗទាំងនោះ ត្រូវបានបង្ហាញដោយ អតីតអ្នកសារព័ត៌មានជាស្រ្តី​ម្នាក់ និងជាម្ចាស់គម្រោង​បណ្ដុះគំនិតបែបនេះ តាំងពីច្រើនឆ្នាំមុន ទើបសម្រេចចិត្តលើកយកបង្ហាញ នៅពេលនេះ។ នាងមានទិសដៅចង់ឲ្យគ្រប់អ្នកពាក់ព័ន្ឋ ​ទាំងអស់ចូលរួមសហការ ហើយនាងចង់ផ្តោតលើបណ្តាអ្នកមានធនធាន មានចិត្តធម៌ទាំងឡាយ ដែលកំពុងល្បីឈ្មោះ ឲ្យជួយដល់ការងារមនុស្សធម៌ ក្នុងសង្គមកម្ពុជាយើងនេះ ឲ្យបានរីកចម្រើនទាំងអស់គ្នា។​

អតីតអ្នកសាព័ត៌មានជាស្រ្តី កញ្ញា អុីវ ដាលី និងម្ចាស់គម្រោងផែនការខាងលើនេះ បានគូសបញ្ជាក់ថា​ នាងឃើញស្រុកគេជួយដល់ប្រជាជនជាធំ ហើយស្របពេលកម្ពុជាយើង មានការបំផុសបំផុលច្រើន លើការជួយដល់ពលរដ្ឋ ពីអាជ្ញាធរដែនដីរហូតដល់មន្ត្រីថ្នាក់ធំ ទើបនាងសម្រេចចិត្តផុសនូវគោលដៅសំខាន់ៗចំនួន២ ដែលដក់​ជាប់ក្នុងប្រអប់បេះដូងច្រើនឆ្នាំមកហើយ។

នាងលើកឡើងថា គម្រោងទី១គឺ «ការបើកសាលាបណ្តុះបណ្តាល ជំនាញផ្សេងៗ» ជំនាញនេះ គឺគោលជំហរនាង ចង់ឲ្យអ្នកមានឯកទេសផ្ទាល់ ចុះជួយរលកក្រោយ មិនថាជាអ្នកកាសែតជើងចាស់ អ្នកសិល្បៈជើងចាស់ អ្នកមានបទពិសោធន៍ខាងអចលនទ្រព្យ ពោលគឺឲ្យតែ​ជាព្រឹទ្ឋាចារ្យចាស់ទុំចេះអ្វីក៏ដោយ ត្រូវមកធ្វើជាគ្រូបង្គោលចែកចំណេះដឹងដល់ យុវវជនជំនាន់ក្រោយ ឬប្រជាពលរដ្ឋ។ រូបភាពដដែលនេះ ផ្លូវដែលចេញបានមានតែអ្នកជំនួញសល់លុយ កាក់ លោកឧកញ៉ា ឬឯកឧត្តមទាំងឡាយជួយរុញ និងគាំទ្រ ទាល់តែគាត់ដាក់ចិត្តថា យកប្រាក់ចំណែកណាមួយ ធ្វើអ្វីដើម្បីជួយសង្គម ទុកជាស្នាដៃបន្តទៀតនោះទើបរំពឹងបាន។

ឧទាហរណ៍ យើងបើកវគ្គបណ្តុះបណ្តាជាអាហារូបករណ៍ ក្រោមជំនួយអ្នកណាម្នាក់​។ បន្តត្រូវម្ចាស់ជំនួយជួយផ្តល់ប្រាក់ខែ ជួយដល់គ្រូបង្គោលមកចែករំលែកសិស្ស ពេលនោះហើយទាំងសិស្សក៏មានចំណេះ ទាំងគ្រូចាស់ៗក៏សប្បាយចិត្តមានប្រាក់ទៀងទាត់ ហើយបានរំលែកចំណេះឲ្យអ្នកផ្សេងបន្តវេន ជួយសង្គមឲ្យទៅមុខទៀត ក្នុងក្ដីសង្ឃឹមខ្ពស់។

គម្រោងទី២គឺ «ធនាគារខ្មែរ» ដែលទិសដៅធំ គឺចង់ឲ្យលោកឧកញ៉ា ឬលោកជំទាវណាម្នាក់ ចេញមុខធ្វើជាគោលជំហរ បង្កើតធនាគារ បញ្ចេញលុយ យកឲ្យប្រជាពលរដ្ឋកម្ចីលើគោលដៅ សំខាន់ៗប៉ុណ្ណោះ​។ ក្នុងនោះកម្ចីលើប្រភេទ ក្នុងវិស័យកសិកម្ម អាជីវកម្ម សិប្បកម្មផ្សេងៗ ជាមួយការប្រាក់សមរម្យ។ ខុសពីគម្រោងខាងលើ គឺមិនត្រូវឲ្យកម្ចីនោះទេ ហើយម្ចាស់ធនាគារ ដដែលនេះ អាចថាជួយទិញស្រូវអង្ករប្រជាពលរដ្ឋ​ ដែលនេះជាគោលជំហរមួយ នាង​គិតតាំងពីច្រើនឆ្នាំមុន។ គម្រោងទី២នេះ ប្រទេសជិតខាងគេធ្វើបែបនេះ ហើយជួយប្រជាពលរដ្ឋ ឲ្យប្រសើរឡើងរាល់ឆ្នាំ។

ដូចនេះហើយនាង អុីវ ដាលី រំពឹងថា ក្រោយពេលទទួលបានដំណឹងមួយនេះ និងលេចសញ្ញាល្អពីអ្នក​ជំនួញធំៗ ឬឧកញ៉ាចិត្តធម៌ ចាប់ចិត្តពិភាក្សា ជាមួយនាងជាម្ចាស់គម្រោង ដែលមានក្នុងដៃស្រាប់៕