(ភ្នំពេញ)៖ កុ្រមហ៊ុន ស្មាត អាស្យាតា បានបញ្ចេញទូរស័ព្ទដៃ Smart Nano ដែលមានមានសមត្ថភាពជាទូរស័ព្ទស្មាតហ្វូន និងមានតម្លៃដ៏សមរម្យបំផុត។ ជាមួយនឹងបច្ចេកវិទ្យាជំនាន់ទី 4 (4.5G)។

ទូរស័ព្ទដៃ Smart Nano បំពាក់ជាមួយកាម៉េរាដែលមានសមត្ថភាពថត 2 មេហ្គាភិចសែល ហើយដោយអាចប្រើប្រព័ន្ធ Wi-Fi ប្រព័ន្ធBluetooth វិទ្យុ FM និងប្រព័ន្ធ GPS ដែលមានថាមពលថ្មរហូតដល់ 2,000mAh។ វាកាន់ថ្មយ៉ាងយូរបើប្រៀបធៀបទៅនឹងទូរស័ព្ទស្មាតហ្វូនដទៃទៀត។ លើសពីនេះទៅទៀត វាអាចប្រើប្រព័ន្ធ Hotspot សម្រាប់ចែកចាយអ៊ីនធឺណិតផងដែរ។

គួរបញ្ជាក់ផងដែរថា ទូរស័ព្ទដៃ Smart Nano ដែលមានតម្លៃល្អជាងគេ ដំណើរការដោយប្រព័ន្ធ KaiOS ដោយអ្នកប្រើប្រាស់អាច ប្រើប្រព័ន្ធផ្សព្វផ្សាយសង្គមហ្វេសប៊ុក (Facebook), ប្រព័ន្ធទំនាក់ទំនង (WhatsApp), ផែនទីឌីជីថល (Google Maps) និងប្រព័ន្ធជំនួយការ (Google Assistant)។

អតិជនអាចទិញឥឡ្វវនេះ នៅគ្រប់ Smart Shop ដោយតម្លៃត្រឹមតែ 29 ដុល្លារ ជាមួយការផ្ដល់ជូនស៊ីមប្រភេទ អៃរ៉ុន តម្លៃ16.50 ដុល្លារ និងហ្វី្រកម្មវិធី Smart ThomMorng! រយៈពេល8សប្ដាហ៍ ព្រមទាំងការធានារយៈពេល6ខែ។

KaiSO គឺជាប្រព័ន្ធទូរស័ព្ទដៃនៅលើ Linux ដែលដំណើរការដោយ KaiOS Technologies, ក្រុមហ៊ុន សហរដ្ឋអាមេរិក។

ព័ត៌មានបន្ថែម សូមចូលទៅកាន់បណ្តាញទំនាក់ទំនងសង្គម និងគេហទំព័ររបស់ក្រុមហ៊ុន ដូចខាងក្រោម៖ www.facebook.com/SmartAxiata និង www.smart.com.kh!

ក្រុមហ៊ុន Smart Axiata Co., Ltd ជាប្រតិបត្តិករទូរគមនាគមន៍ឈានមុខគេនៅកម្ពុជា បច្ចុប្បន្នបាននឹងកំពុងបំរើអតិថិជនច្រើនជាង៨ (ប្រាំបី)លាននាក់ ក្រោមស្លាកសញ្ញា «Smart»។ ក្រុមហ៊ុន Smart Axiata ជាបុត្រសម្ព័ន្ធនៃក្រុមហ៊ុនមេ មានឈ្មោះថា Axiata Group Berhard ដែលជាក្រុមហ៊ុនផ្តល់សេវាទូរគមនាគមន៍ធំជាងគេបង្អស់មួយ ក្នុងចំណោមក្រុមហ៊ុនធំៗនានាក្នុងទ្វីបអាស៊ី៕