(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា នៅថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០១៩នេះ បានផ្ញើសារជូនពរប្រជាពលរដ្ឋខ្មែរ និងគ្រិស្តសាសនិកទាំងអស់ នៅក្នុងឱកាសបុណ្យគ្រីស្ទម៉ាស (Christmas Day) ឆ្នាំ២០១៩។

សម្តេចតេជោ នាយករដ្ឋមន្រ្តី បានថ្លែងថា ក្រោមម្លប់សន្តិភាព គឺប្រជាពលរដ្ធមានសិទ្ឋិសេរីភាពរស់នៅប្រកបរបរទទួលទាន និងជ្រើសរើសជំនឿសាសនា ទៅតាមការពេញចិត្តរបស់ខ្លួនដោយគ្មានការបង្ខិតបង្ខំអ្វីឡើយ។

សម្តេចតេជោ ហ៊ុន សែន បានថ្លែងយ៉ាងដូច្នេះថា៖ «ថ្ងៃទី២៥ ធ្នូនេះ នេះជាថ្ងៃពិសេសសម្រាប់បងប្អូនគ្រឹស្ទបរិស័ទ។ ក្រោមម្លប់សន្តិភាព គឺប្រជាពលរដ្ធមានសិទ្ឋិសេរីភាពរស់នៅប្រកបរបរទទួលទាន និងជ្រើសរើសជំនឿសាសនា ទៅតាមការពេញចិត្តរបស់ខ្លួនដោយគ្មានការបង្ខិតបង្ខំអ្វីឡើយ។ ទាំងបងប្អូនពុទ្ធសាសនិកជន, ខ្មែរឥសស្លាម និងគ្រិស្តសាសនិក គឺយើងរស់នៅសុខដមជាមួយគ្នាដោយសុខសាន្ត»

ឆ្លៀតក្នុងថ្ងៃនៃបុណ្យណូអែល «គ្រីស្ទម៉ាស» ថ្ងៃទី២៥ធ្នូនេះ សម្តេចសូមជូនពរបងប្អូនគ្រិស្តសាសនិក និងបងប្អូនប្រជាពលរដ្ធខ្មែរទូទាំងប្រទេស ជួបតែសេចក្តីសុខ និងចម្រុងចម្រើនរុងរឿងគ្រប់ៗគ្នា៕