(កោះកុង)៖ ឆ្នាំផ្ទួនៗដែលក្រុមហ៊ុនផលិតស្រាបៀរកម្ពុជា បានផ្តល់ភាពសប្បាយរីករាយ ដល់អ្នកខេត្តកោះកុង ក្នុងអំឡុងពេលយប់ឆ្លងឆ្នាំសកលជារៀងរាល់ឆ្នាំ តាមរយៈការប្រគំតន្ត្រីរយៈពេល២យប់ចុងក្រោយនៃឆ្នាំនីមួយៗ។

ឆ្នាំនេះកាន់តែពិសេស ដោយសារតែនឹងមានវត្តមានចូលរួមចាក់ភ្លេងចង្វាក់ EDM ពីកញ្ញា JINNICHA ដែលជាឌីជេដ៏ល្បីមក ពីប្រទេសថៃ រួមជាមួយបទចម្រៀងកន្រ្តាក់អារម្មណ៍ពីកញ្ញា យូរី និងហ្សូណូផងដែរនៅយប់ ថ្ងៃទី៣០ និង៣១ ខែធ្នូ ឆ្នាំ២០១៩ ចាប់ពីម៉ោង ៦ល្ងាចតទៅ នៅបរិវេណមុខសាលាខេត្តតែម្តង។ បន្ថែមពីនេះ លោកអ្នកក៏អាចទទួលបានបទពិសោធន៍នៃការភ្លក់រសជាតិស្រាបៀរកម្ពុជាកំប៉ុងថ្មី ជាមួយការរចនារូបរាងដ៏ប្រណីត និងរសជាតិឆ្ងាញ់អស្ចារ្យ។

លោក ម៉ៃឃើល សុវណ្ណ ប្រធានផ្នែករៀបចំកម្មវិធីប្រគំតន្រ្តីនេះ បានឱ្យដឹងថា «កម្មវិធី CAMBODIA COUNTDOWN PARTYនេះ គឺធ្វើឡើងដើម្បីជាការថ្លែងអំណរគុណដល់ប្រជាជនកោះកុងទាំងមូល ដែលតែងតែគាំទ្រប្រើប្រាស់ផលិតផល ដែលមានគុណភាព របស់ក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស ជាប្រចាំក្នុងកម្មវិធីជួបជុំផ្សេងៗរបស់ពួកគេ»

លោកក៏បានជូនពរដល់ពលរដ្ឋកោះកុង និងប្រជាពលរដ្ឋកម្ពុជាទូទាំងប្រទេស សម្រាប់ឱកាសចូលឆ្នាំថ្មីនេះ រាល់ការខិតខំប្រឹងប្រែងគ្រប់ភារកិច្ចរបស់ពួកគេ សូមទទួលបានជោគជ័យហើយអំពើល្អតាមថែរក្សាពួកគេផងដែរ៕

សូមពិសាដោយការទទួលខុសត្រូវ!