(បាត់ដំបង)៖ នៅថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០១៩ នៅជិតផ្លូវបេតុង ក្រោយផ្សារពូពុយ ស្ថិតក្នុងភូមិចំការសំរោង២ សង្កាត់ចំការសំរោង ក្រុងបាត់ដំបង ខេត្តបាត់ដំបង មានករណីមនុស្សស្លាប់មួយកើតឡើង។

បើតាមសមត្ថកិច្ច បានប្រាប់មកអង្គភាពព័ត៌មាន Fresh News ឲ្យដឹងថា សពស្រ្តីរងគ្រោះមិនស្គាល់អត្តសញ្ញាណ មានអាយុប្រហែលចាប់ពី២៥ឆ្នាំ រហូតដល់៣៥ឆ្នាំ សាកសពមានភិនភាគសក់វែងពណ៌ខ្មៅ, ពាក់ខ្សែចង្កេះ, ពាក់ជញ្ជៀនដាំត្បូងម្រាមដៃនាងខាងស្ដាំ និងកុដម្រាមដៃមេខាងឆ្វេង។

សមត្ថកិច្ចបានបញ្ជាក់ទៀតថា បច្ចុប្បន្នកម្លាំងនគរបាលកុសលវិច្ឆ័យ កំពុងតែធ្វើការពិនិត្យ និងសន្និដ្ឋាន។ សូមបងប្អូនសាច់ញាតិណា ដែលបាត់សមាជិកក្នុងគ្រួសារ ដែលមានភិនភាគខាងលើ៕