(ភ្នំពេញ​)៖​​ នារី​ម្នាក់​របួស​ស្រាល​ ដោយសារបើក​រថយន្ត​ស៊េរី​ទំនើប​យ៉ាងលឿន ​ទៅ​បុក​ទ្រូង​ផ្លូវ​បណ្ដាល​ឲ្យ​ក្រឡាប់​រង​ការ​ខូចខាត​យ៉ាង​ដំណំ​​​។

ហេតុការណ៍​នេះ​ បាន​កើត​ឡើង​នៅ​វេលា​ម៉ោងជាង៣យប់​ ឈានចូលថ្ងៃ​​ទី​៣១ ខែ​ធ្នូ ​ឆ្នាំ​២០១៩ ដែល​មាន​ទីតាំង​ ស្ថិត​នៅ​តាម​បណ្ដោយ​ផ្លូវ​ម៉ៅសេទុង ​កែង​ផ្លូវ​លេខ​១៩៣​ ស្ថិត​ក្នុង​សង្កាត់​ទួលស្វាយព្រៃ​ទី​១ ខណ្ឌ​បឹងកេងកង​ ​រាជធានីភ្នំពេញ​។

ប្រភព​ព័ត៌មាន​ពី​អ្នក ​ដែលឃើញ​ហេតុការណ៍​បាន​ប្រាប់​ឲ្យ​ដឹង​ថា ​នៅ​មុន​ពេល​កើត​ហេតុ​គេ​ឃើញ​រថយន្ត​ស៊េរី​មួយ​គ្រឿង​ម៉ាក​ PORSCHE​ ពណ៌​ស​ អត់​ទាន់​មាន​ស្លាក​លេខ​ បើក​បរ​ដោយ​នារី​ម្នាក់ ​បានធ្វើ​ដំណើរ​តាម​បណ្ដោយ​ផ្លូវ​ម៉ៅសេទុង ​ក្នុង​ទិស​ដៅ​ពី​ត្បូង​ទៅ​ជើង ​ក្នុង​ល្បឿន​យ៉ាង​លឿន​លុះ​ដល់​ចំណុច​កើត​ហេតុ​កែង​ផ្លូវ​លេខ​១៩៣​ ក៏​ជ្រុល​ទៅ​បុក​របាំង​ថ្ម​ទ្រូង​ផ្លូវ​ពេញ​មួយ​ទំហឹង ​បណ្ដាល​ឲ្យ​រថយន្ត​ស៊េរី​ទំនើប​ខាង​លើ​បាន​ក្រឡាប់​ផ្ងារ​ជើង​ម្ខាង​ រង​ការ​ខូចខាត​​យ៉ាង​ដំណំ​។

ចំណែក​ឯ​អ្នក​បើក​បរ​រថយន្ត​ខាង​លើ​ ត្រូវ​បាន​ប្រជាពលរដ្ឋ​ និង​សមត្ថកិច្ច​បាន​ជួយ​យក​ចេញ​ ពី​រថយន្ដ​មក​ក្រៅ​នឹង​បាន​រង​របួស​ហូរ​ឈាម​តាម​ច្រមុះ​ ត្រូវ​បាន​បញ្ជូន​ទៅ​មន្ទីរពេទ្យ​ភ្លាមៗ​ផង​ដែរ​។

ក្រោយ​ពេល​កើ​ហេតុ​សមត្ថកិច្ច​មូល​ដ្ឋាន​ បាន​ចុះ​មក​រួច​ធ្វើ​ការ​ទាក់ទង ​ទៅ​សមត្ថកិច្ច​ជំនាញ​ចរាចរណ៍​រាជធានីភ្នំពេញ ​ដើម្បី​ចុះ​មក​ធ្វើការ​វាស់​វែង ​និង​ស្ទូច​យក​រថយន្ត​បង្ក​ខាង​លើ​ទៅ​​​ការិយាល័យ​ចរាចរណ៍​ផ្លូវ​គោក​រាជធានី​ភ្នំពេញ​ ដើម្បី​រង់ចាំ​ម្ចាស់​រថយន្ត​ដោះស្រាយ​ តាម​ផ្លូវ​ច្បាប់​នៅ​ពេល​ក្រោយ​៕