(សៀមរាប)៖ ឃីងសឹរ៉ូដអង្គរ (King’s Road Angkor) គឺជាក្រុមហ៊ុនគ្រប់គ្រងអចលនទ្រព្យ នៅចុងឆ្នាំ២០១៩នេះ បានផ្តល់ជូននៅកម្មវិធីជួបជុំបុគ្គលិក ២០១៩ របស់ខ្លួន ដើម្បីអបអរសាទរឆ្លងឆ្នាំថ្មី។

កម្មវិធីនេះបានធ្វើឡើងនៅក្នុងផ្សារខ្មែរ អេអិនអិម ដែលជាផ្សារលក់ផលិតផល វត្ថុអនុស្សាវរីយ៍ល្បីមួយនៅក្នុងខេត្តសៀមរាប។

ការរៀបចំនេះ បានប្រព្រឹត្តទៅដែលមានការលេងល្បែងជាក្រុម ញាំអាហារពេលល្ងាចជុំគ្នា និងការចាប់រង្វាន់ ៣៦ រង្ចាន់ជូនដល់បុគ្គលិកផងដែរ។

ក្នុងឱកាសនោះក៏មានការចូលរួម ពីលោក បាន វិបុល នាយកប្រតិបត្តិព្រមទាំងគ្រួសារ និងលោក លឹម ណាម ប្រធានក្រុមប្រឹក្សាភិបាលព្រមទាំងគ្រួសារ ហើយក៏បានបង្ហាញនៅចំណាប់អារម្មណ៍សប្បាយរីករាយ ដែលបានឃើញនៅស្មាមញញឹមរបស់បុគ្គលិកនីមួយៗមានភាពស្និទ្ធស្នាល មានការសហការ និងរីករាយក្នុងកម្មវិធីជួបជុំគ្រួសារមួយនេះ។

លោក បាន វិបុល នាយកប្រតិបត្តិបានថ្លែងនៃការអរគុណដល់លោក Jomari Cruz និងលោក ស៊ន់ វិទូ ដែលលោកទាំងពីរប្រធានចាត់ការទូទៅផ្សារខ្មែរ អេអិនអិម និងឃីងសឹរ៉ូដអង្គរ ព្រមទាំងក្រុមការងារដែលបានរៀបចំកម្មវិធីប្រកបដោយភាពជោគជ័យ និងសប្បាយរីករាយ។

លោកបានបញ្ចាក់បន្ថែមថា ពីគណៈគ្រប់គ្រងឃីងសឹរ៉ូដអង្គរ បុគ្គលិកទាំងអស់ត្រូវបានយកចិត្តទុកដាក់ និងផ្តល់ជូននៅការលើកទឹកចិត្ត ពីក្រុមហ៊ុនដើម្បីសម្រេចការងារជាធ្លុងមួយ ឆ្ពោះទៅកាន់ការរីកចម្រើននិងការអភិវឌ្ឍន៍៕