(ភ្នំពេញ)៖ ដើម្បីចូលរួមអបអរសាទរពិធីបុណ្យឆ្លងចូលឆ្នាំថ្មីឆ្នាំសកល ២០២០ នៅថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៩នេះ ក្រសួងទេសចរណ៍ និងគណៈកម្មាធិការជាតិវាយតម្លៃទីក្រុងស្អាត បានរៀបចំកម្មវិធីប្រកួតប្រជែង «ទីក្រុងដែលមានពិធីបុណ្យចូលឆ្នាំសកលល្អជាងគេប្រចាំឆ្នាំ ២០២០» (Best Countdown City of The Year 2020)។

កម្មវិធីប្រកួតប្រជែងនេះ រៀបចំឡើងដោយផ្អែកលើលក្ខណៈពិសេសមួយចំនួនដូចជា៖ ការតុបតែងលំអរ អនាម័យ និងបរិស្ថាន សន្តិសុខ សុវត្ថិភាព និងសណ្តាប់ធ្នាប់ ភាពពេញចិត្ត និងការសប្បាយរីករាយរបស់ភ្ញៀវទេសចរ និងអ្នកចូលរួម។

ប្រជាពលរដ្ឋ ក៏ដូចជាភ្ញៀវទេសចរជាតិ និងអន្តរជាតិ អាចចូលរួមបោះឆ្នោតគាំទ្រទីក្រុងដែលខ្លួនពេញចិត្តជាងគេបំផុតចំនួន០១ ចាប់ពីម៉ោង ៥ល្ងាច ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៩នេះ រហូតដល់ថ្ងៃទី០២ ខែមករា ឆ្នាំ២០២០ (ត្រឹមម៉ោង ៥ល្ងាច) តាមរយៈគេហទំព័រ៖ http://bestcountdowncity.cambodiacleancity.gov.kh