(កំពត)៖ អ្នកជំនាញអលចនទ្រព្យលោក គង់ ចាន់ណា អគ្គនាយកក្រុមហ៊ុនគង់វង្សប្រណិត រៀល អ៊ីស្ទេត ឯ.ក បានលើកឡើងថា បើទោះជាការងារវិនិយោគលើវិស័យអចលនទ្រព្យនៅខេត្តកំពត ហាក់ស្ងប់ស្ងាត់ តម្លៃទីផ្សារនៅទ្រឹងក៏ពិតមែន ប៉ុន្តែនៅពេលខាងមុខដ៏ខ្លី វានឹងហក់ឡើងខ្ពស់ ព្រោះទីតាំងភូមិសាស្ត្រខេត្តល្អប្រសើរ និងមានសកត្តានុពលខ្លាំងបំផុតក្នុងចំណោមបណ្តាខេត្តនានា។

លោកថា «បើទោះជាអវត្តមានវិនិយោគគិនចិន ឬកម្ពុជាត្រូវបានគេដកចេញពីប្រព័ន្ធអនុគ្រោះពន្ធ (EBA) ក៏ដោយ ក៏វិស័យអលនទ្រព្យខេត្តកំពតនៅតែបន្តស្ទុះឡើងខ្ពស់»។ ការលើកឡើងបែបនេះ ធ្វើឡើងក្នុងពិធីក្រុងពាលាចាប់ផ្ដើមបុកគ្រឹះ សាងសង់ផ្ទះល្វែងប្រណិត ចំនួន ៤០ល្វែង នៅភូមិបឹងតារោង ឃុំព្រៃឃ្មុំ ស្រុកទឹកឈូ ខេត្តកំពត នៅព្រឹកថ្ងៃទី១ ខែមករា ឆ្នាំ២០២០។

លោក គង់ ចាន់ណា បានលើកឡើងទៀតថា ស្ថានភាព នៃការងារវិនិយោគលើវិស័យអចលនទ្រព្យក្នុងខេត្តកំពតមួយរយៈនេះ ហាក់ដូចជាស្ងប់ស្ងាត់ និងនៅទ្រឹងបន្តិចក៏ពិតមែន។ ប៉ុន្តែភាពស្ងប់ស្ងាត់នេះ ជាឱកាសល្អមួយសម្រាប់ក្រុមហ៊ុនរបស់លោក។ ព្រោះខណៈដែលក្រុមហ៊ុនផ្សេងនៅស្ងៀម គឺក្រុមហ៊ុនលោក នៅតែសម្រុកទៅមុខជានិច្ច។

អគ្គនាយកក្រុមហ៊ុនអចលនទ្រព្យរូបនេះ បានបន្តទៀតថា ខេត្តកំពតមានទីតាំងភូមិសាស្ត្រល្អ មានសកត្តានុពលខ្លាំងលើគ្រប់វិស័យ ហើយបើគេវិភាគ តាមសរសរស្តមទាំងបួន របស់រាជរដ្ឋាភិបាល ឃើញថាខេត្តកំពត មានកំណើនសេដ្ឋកិច្ច មានការអភិវឌ្ឍន៍រីកចម្រើនទៅមុខខ្លាំង ពិសេសវិស័យអនលនទ្រព្យ។ ជាក់ស្តែងបើទោះជាមានការបិទហ្គេមអនឡាញ ធ្វើឲ្យអ្នកវិនិយោគចិនវិលត្រឡប់ ទៅស្រុកវិញក៏ដោយ ក៏គ្មានផលប៉ះពាល់អ្វីនោះដែរ ព្រោះទីផ្សារអចលនទ្រព្យនៅកំពត ធ្វើឡើងរវៀងអ្នកវិនិយោគ ខ្មែរនិងខ្មែរ។

លោកថា «ម្យ៉ាងទៀតបើទោះជាកម្ពុជាត្រូវបានគេដកចេញពីប្រព័ន្ធអនុគ្រោះពន្ធ (EBA) ក៏វិស័យអចលនទ្រព្យនៅក្នុងខេត្តនេះ នៅតែមានស្ថានភាពល្អប្រសើរ ព្រោះសេដ្ឋកិច្ចខេត្តកំពត មិនបានពឹងលើវិស័យកាត់ដេរច្រើននោះទេ។ វិស័យចលទ្រព្យ ក៏ដូចជា ខេត្តកំពត ប្រៀបបានជាកូនក្រមុំអាយុ ១៦ឆ្នាំ ដូច្នេះនៅពេលខាងមុខដ៏ខ្លី កូនក្រមុំរូបនេះ នឹងកាន់តែស្អាត និងមានសកត្តានុពលបន្ថែមទៀត»

លោកអគ្គនាយកបានបញ្ជាក់ថា ក្រុមហ៊ុនគង់វង្សប្រណិត រៀល អ៊ីស្ទេត មានអាជ្ញាបណ្ណ លិខិតអនុញ្ញាតត្រឹមត្រូវ ហើយធ្វើការផ្អែកលើគោលការ ទិញដីបានដី ទិញផ្ទះបានផ្ទះ គ្មានការកុហក់បោកប្រាស់អ្វីទាំងអស់។ ក្រុមហ៊ុនគង់វង្សប្រណិត រៀល អ៊ីស្ទេត បើកលក់ដីឡូតិ៍ វីឡាតឿ និងផ្ទះល្វែង ក្នុងតម្លៃពិសេស សម្រាប់អតិថិជន ប្រជាពលរដ្ឋមានចំណាប់អារម្មណ៍អាច អញ្ញើញមកមើលទីតាំងផ្ទាល់ និងសម្រេចចិត្តជ្រើសរើសឲ្យបានមុនគេព្រោះចំនួនមានកំណត់។

ដោយឡែក នៅរសៀលថ្ងៃដដែល ក្នុងកម្មវិធីសម្ពោធការិយាល័យទំនាក់ទំនងថ្មីរបស់ក្រុមហ៊ុនគង់វង្សប្រណិត រៀល អ៊ីស្ទេត ឯ.ក មានទីតាំង ភូមិឃុំដដែល លោកអគ្គនាយក គង់ ចាន់ណា ក៏បានឱ្យដឹងដែរថា រូបលោកផ្ទាល់ជាអគ្គនាយកក្រុមហ៊ុនខាងលើ និងលោក គង់ ជាស ជាប្រធានក្រុមប្រឹក្សាភិបាល របស់ក្រុមហ៊ុននេះផងដែរ បានបោះទុនចំនួនជាង ២លានដុល្លារ វិនិយោគលើវិស័យអចលនទ្រព្យក្នុងខេត្តកំពត ដោយសម្លឹងឃើញសក្តានុពលជាច្រើន។

កត្តាភូមិសាស្ត្រដែលជាអំណោយផលពីធម្មជាតិគម្រោងអភិវឌ្ឍន៍ធំៗមួយចំនួន បានចាប់ដំណើរការនៅក្នុងតំបន់នេះមាន គម្រោងកំពង់ផែទឹកជ្រៅ, ឆ្នេរសិប្បនិមិត្តតម្លៃជិត ២ពាន់លានដុល្លារ, គម្រោងតំបន់សេដ្ឋកិច្ចពិសេស ក្នុងនោះផងដែរ ដែលរដ្ឋាភិបាលបានកំណត់ប្លង់គោលខេត្តកំពត រួចរាល់កាលពីឆ្នាំ២០១៨កន្លងទៅ ដោយដាក់គោលដៅអភិវឌ្ឍន៍ដីខេត្តនេះ ជាតំបន់រមណីយដ្ឋានទេសចរណ៍ធម្មជាតិ ដែលស្អាតបំផុតលំដាប់ពិភពលោក តំបន់កែច្នៃផលិតកម្មនិងឧស្សាហកម្មទីផ្សារអន្តរជាតិ សម្រាប់ផលិតផលកសិកម្ម និងការចែកចាយទំនិញទីក្រុងទំនើប ដែលមានហេដ្ឋារចនាសម្ព័ន្ធសេវាកម្ម និងបរិស្ថានស្អាត ទីក្រុងឆ្លាតវៃ ដែលមានអភិបាលកិច្ចល្អ អាគារពាណិជ្ជកម្មធំៗ ខុនដូ កន្លែងកំសាន្តធម្មជាតិធំៗជាច្រើនកន្លែងទៀត។

លោក គង់ ចាន់ណា ក្នុងនាមក្រុមហ៊ុនអចលនទ្រព្យមួយនេះ ក៏សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះអតិថិជនដែលតែងតែគាំទ្ររហូតមកដល់ពេលបច្ចុប្បន្ន និងថ្ងៃអនាគត និងសូមថ្លែងអំណរគុណដល់អ្នកចូលរួមទាំងអស់ដែលជាសាច់ញាតិជិតឆ្ងាយ ដែលបានចំណាយពេលដ៏មានតម្លៃរបស់ខ្លួនមកចូលរួមក្នុងកម្មវិធីក្រុងពាលា និងសូមជូនពរអ្នកទាំងអស់គ្នា ជួបប្រទះតែសេចក្រីសុខ ភាពរីកចម្រើននិងមានបានទាំងអស់ទេ។

សម្រាប់ព័ត៌មានផ្នែកលក់សូមទំនាក់ទំនងមកទូរស័ព្ទលេខ៖ ០១១/០៩៣/០៦៨ ៥៥ ២៣៤៥/ ០៦៧ ៨៩ ៧៧៧៧៕