(ភ្នំពេញ)៖ ក្រុមហ៊ុន រីច អ៊ែវ៉ឹន្យូ ឯ.ក (Rich Avenue Co., Ltd ) ទទួលបានអាជ្ញាបណ្ណ័ពីម៉ាកផលិតផលស្បែកជើង ECCO & GEOX ដើម្បីចែកចាយនៅក្នុងប្រទេសកម្ពុជា។

ECCO ជាម៉ាកផលិតផលស្បែកជើងលំដាប់ពិភពលោក ដែលរួមបញ្ចូលម៉ូត និងផាសុកភាពនៅក្នុងផលិតផលតែមួយ។ ភាពជោគជ័យរបស់ ECCO ទទួលបានដោយសារតែផលិតផលរបស់ ECCO មានលក្ខណៈពិសេសដែលសមត្រូវនឹង ជើងគ្រប់ពេលដែលពាក់ និងធ្វើពីស្បែកដែលមានគុណភាពខ្ពស់។

ECCO ជាក្រុមហ៊ុនដែលមានទំនួលខុសត្រូវខ្ពស់ ដែលគ្រប់គ្រងនិងកាន់កាប់គ្រប់ដំណាក់កាលនៃសង្វាក់ផលិតកម្មដែលធ្វើពីស្បែកចាប់ពីដំណាក់ផលិតកាល រហូតដល់ ដំណាក់កាលដាក់លក់លើទីផ្សារ។ ផលិតផល ECCO ត្រូវបានដាក់លក់នៅក្នុងប្រទេសចំនួន ៩៩ទូទាំងពិភពលោក និងមានហាងផ្ទាល់ខ្លួនរហូតដល់ជាង ២,២៥០កន្លែង និងមានកន្លែងលក់រហូតដល់ ១៤,០០០កន្លែងទូទាំងពិភពលោក។ ក្រុមហ៊ុន ECCO ជាក្រុមហ៊ុនប្រភេទគ្រួសារ ដែលត្រូវបានបង្កើតឡើងនៅប្រទេសដាណឺម៉ាក (Denmark) នៅឆ្នាំ១៩៦៣ និងមានបុគ្គលិករហូតដល់ ២១,៣០០នាក់ទូទាំងពិភពលោក។

ផលិតផល ECCO ទទួលបានការចាប់អារម្មណ៍ខ្លាំងដំបូងបំផុតនៅឆ្នាំ១៩៧៨ នៅពេលម៉ាកផលិតផលនេះចាប់ផ្តើមសម្ពោធស្បែកជើងដំបូង ដែលមានបោះស្លាក សញ្ញាណ(Logo) នៅលើទ្រនាប់ជើង។ ចំនុចពិសេសរបស់ផលិតផលម៉ាក ECCO គឺបច្ចេកវិទ្យាចុងក្រោយដែលប្រើវិធីសាស្រ្តចាក់បញ្ចូលគ្នាដោយផ្ទាល់ (Direct Injection Method) ដែលទ្រនាប់ជើងត្រូវបានចាក់បញ្ចូលទៅក្នុងពុម្ពរបស់ស្បែកជើងស្បែក ដើម្បីធានាថាបាតស្បែកជើង និងតួរបស់ស្បែកជើងជាប់គ្នាបានល្អដែលធ្វើឱ្យស្បែកជើង មានលក្ខណៈទន់ និងងាយស្រួលក្នុងការបត់បែន។ ជំនាញរបស់ផលិតផលម៉ាក ECCO គឺការរូមបញ្ចូលគ្នានូវសិល្បៈហត្ថកម្ម ដែលមានលក្ខណៈឥតខ្ចោះជាមួយ បច្ចេកវិទ្យាចុងក្រោយដើម្បីផលិតផលស្បែកជើង ដែលមានលក្ខណៈពិសេសអាចប្រើប្រាស់បានគ្រប់កាលៈទេសៈ។

នេះជាហេតុផលងាយស្រួលបំផុតសំម្រាប់ការជ្រើសរើសប្រើផលិតផល ECCO សូម្បីតែផលិតផលសម្រាប់កម្មវិធីផ្លូវការរបស់ ECCO ក៏មានបំពាក់នូវលក្ខណៈពិសេស ជាច្រើនដូចជា ងាយស្រួលពាក់គ្រាប់ទម្រង់ជើង ទន់ល្មើយមិនឈឺជើងនៅពេលដែលពាក់ និងមានលក្ខណៈស្ទុះដូចស្បើកជើងកីឡា។ នេះបើយោងតាមការបកស្រាយ របស់លោក Liam Maher, Global Creative Director, ECCO ។

GEOX ជាម៉ាកផលិតផលស្បែកជើងលំដាប់នាំមុខគេនៅប្រទេសអ៊ីតាលី ដែលផ្តល់ឱ្យអ្នកប្រើប្រាស់នូវបច្ចេកវិទ្យាថ្មីចុងក្រោយ ដែលធានានូវគុណភាព និងផាសុកភាព សម្រាប់អ្នកប្រើប្រាស់។ ស្បែកជើងដែលអាចដកដង្ហើមបាននេះ ជាការយល់ឃើញ គោលគំនិត និងពាក្យសន្យាដែលក្លាយជាគោលការណ៍ចំបងរបស់ក្រុមហ៊ុន GEOX ចាប់តាំងពីចាប់ផ្តើមក្រុមហ៊ុនដំបូង ការបង្កើតនូវសុខមាលភាព និងផាសុកភាពតែមួយគត់។ លក្ខណៈដែលអាចដកដង្ហើមបាន បានក្លាយជាកត្តាចំបងសម្រាប់ការបង្កើតថ្មី ការស្រាវជ្រាវ និងការពិសោធន៍ផ្សេងៗ។ កត្តានេះបានក្លាយជាទ្រឹស្តីដែលរួមបញ្ចូលគ្នារវាងគំនិតច្នៃប្រឌិតថ្មី ដែលអស្ចារ្យ ភាពទន់សម័យប្រកបដោយបច្ចេកវិទ្យា និងការគោរពទៅដល់បរិស្ថាន និងមនុស្សជុំវិញ។

អស់រយៈពេលជាង ២៥ឆ្នាំមកហើយដែលលោក Mario Moretti Polegato, អ្នកបង្កើតក៏ដូចជាប្រធានក្រុមហ៊ុនរបស់ GEOX ស្វែងយល់ពីការវិវត្តនៃដំណោះស្រាយ ដើម្បីបង្កើតទ្រនាប់ជើងកៅស៊ូសម្រាប់ស្បែកជើងរបស់គាត់ដើម្បីឱ្យជើងរបស់គាត់អាចដកដង្ហើមបានស្រួល ក្នុងកំឡុងពេលធ្វើដំណើរទៅកាន់តំបន់ក្តៅឈ្មោះ Reno, Nevada។ លោក Moretti Polegato បានអភិវឌ្ឍន៍គំនិតដែលនឹកឃើញភ្លាមៗរបស់គាត់នេះនៅក្នុងសិក្ខាសិលារបស់ក្រុមហ៊ុនស្បែកជើង មួយដែលគ្រប់គ្រង ដោយគ្រួសារ របស់គាត់ និងបានបង្កើតនូវបច្ចេកវិទ្យាថ្មីមួយសម្រាប់ទ្រនាប់ជើងកៅស៊ូ។ លោកក៏បានធ្វើកម្មសិទ្ធបញ្ញាទៅលើបច្ចេកវិទ្យានោះភ្លាមៗ និងបង្កើតបានស្បែកជើងដំបូងបំផុត ដែលឱ្យឈ្មោះថា «ស្បែកជើងដែលអាចដកដង្ហើមបាន»។

បច្ចេកវិទ្យាមួយនេះដែលត្រូវបានការពារដោយប៉ាតង់ចំនួន៣៨ខុសៗគ្នា និង ២៤ប៉ាតង់ទៀត ដែលកំពុងដាក់ស្នើរនាពេលបច្ចុប្បន្ននេះនៅប្រទេសអ៊ីតាលី និងបន្តទូទាំង ពិភពលោក ផលិតផល GEOX ធានាថានឹងផ្តល់ឱ្យអ្នកប្រើប្រាស់នូវផលិតផលដែលមានលក្ខណៈពិសេសផ្តល់នូវផាសុកភាពដល់អ្នកប្រើប្រាស់ទាំងប្រអប់ជើង និង ដងខ្លួន ដែលធ្វើឱ្យអ្នកប្រើប្រាស់គ្រប់រូបសសើរភ្លាមៗបន្ទាប់ពីចាប់ផ្តើមប្រើ។ GEOX បានបង្កើតនូវភាពដឹកនាំលំដាប់នាំមុខគេទូទាំងពិភពលោក ជាមួយនឹងវត្តមាន នៃម៉ាកផលិតផលរបស់ខ្លួន។ ហាងផ្ទាល់របស់ GEOX មានរហូតដល់ទៅ១,០៩៥ នៅក្នុងប្រទេសជាង ១០០ទូទាំងពិភពលោក។

ដើម្បីស្វែងយល់កាន់តែច្បាស់ពីបទពិសោធន៍ថ្មី ក៏ដូចជាព័ត៌មានផ្សេងៗទាក់ទងនឹងផលិតផល ECCO & GEOX សូមកុំភ្លេចមកទស្សនកិច្ចហាងដំបូងបំផុតរបស់ ECCO & GEOX នៅក្នុងប្រទេសកម្ពុជាដែលនឹងបើកនៅត្រីមាសទី៤ ឆ្នាំ២០១៩ នៅផ្សារទំនើបអ៊ីអន ជាន់ផ្ទាល់ដី៕