(ភ្នំពេញ)៖ យុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់ទូទាំងប្រទេស សម្រាប់ថ្ងៃទី០២ ខែមករា ឆ្នាំ២០២០ បានបង្ហាញថា កម្លាំងសមត្ថកិច្ចបានបង្ក្រាបគ្រឿងញៀនខុសច្បាប់ ចំនួន២១ករណី ដោយឃាត់ខ្លួនជនសង្ស័យ៤១នាក់។

បើយោងតាមរបាយការណ៍របស់គណៈកម្មការទី៣ នៃយុទ្ធនាការប្រឆាំងគ្រឿងញៀនខុសច្បាប់ បានឲ្យដឹងថា ប្រភេទបទល្មើសរួមមាន៖ ជួញដូរ១១ករណី ឃាត់ខ្លួន២១នាក់ (ស្រី០នាក់) និងប្រើប្រាស់១០ករណី ឃាត់ខ្លួន២០នាក់ (ស្រី០នាក់)។

របាយការណ៍ដដែល បានឲ្យដឹងទៀតថា លទ្ធផលបង្ក្រាបគ្រឿងញៀនទូទាំងប្រទេស ចាប់ពីថ្ងៃទី០១ ខែមករា ដល់ថ្ងៃទី០២ ខែមករា ឆ្នាំ២០២០ មានចំនួនសរុប៤០ករណី ដោយឃាត់មនុស្សចំនួន៨១នាក់ (ស្រី៧នាក់) (ជនបរទេស០នាក់ )៕