(ភ្នំពេញ)៖ សរុបព័ត៌មានជាតិ-អន្តរជាតិសំខាន់ៗ ប្រចាំថ្ងៃទី០២ ខែមករា ឆ្នាំ២០២០ (ផ្សាយពីថ្ងៃចន្ទ-សុក្រ ចាប់ពីម៉ោង ៧៖០០នាទីយប់)។

* ព័ត៌មានជាតិ (Cambodia News)

១៖ សម្តេចតេជោ ហ៊ុន សែន៖ អរគុណសន្តិភាព ! ធ្វើឲ្យប្រជាពលរដ្ឋទូទាំងប្រទេស ចូលរួមឆ្លងឆ្នាំចាស់ផ្លាស់ចូលឆ្នាំថ្មី ២០២០ ក្នុងបរិយាកាសសប្បាយរីករាយក្រៃលែង (ចុចអាន)

២៖ សម្តេចតេជោ ហ៊ុន សែន អរគុណជនរួមជាតិ គាំទ្រសារនយោបាយ «អរគុណសន្តិភាព» (ចុចអាន)

៣៖ «អរគុណសន្តិភាព» លេចចេញព្រោងព្រាតលើបណ្តាញសង្គម Faecbook និងគ្រប់មជ្ឈដ្ឋាន ស្របពេលកម្ពុជារីករាយឱកាសបុណ្យចូលឆ្នាំសកល (ចុចអាន)

៤៖ ឆ្នាំ២០១៩ ប្រមុខរដ្ឋ និងប្រមុខរដ្ឋាភិបាលប្រទេសជាមិត្ត ៨រូប បំពេញទស្សនកិច្ចនៅកម្ពុជា (ចុចអាន)

៥៖ ក្រុមអតីតគណបក្សសង្រ្គោះជាតិដែលទទួលបាននីតិសម្បទានយោបាយ ប្រកាសបង្កើត «គណបក្សខ្មែរស្រលាញ់ជាតិ» (ចុចអាន)

៦៖ ប្រមុខកងទ័ពតៃវ៉ាន់ និងយោធា៧នាក់ ស្លាប់ក្នុងគ្រោះថ្នាក់ធ្លាក់ឧទ្ធម្ភាគចក្រ (ចុចអាន)

៧៖ ក្រុមថ្នាក់ដឹកនាំអតីត CNRP ដែលសម្រេចបង្កើត «គណបក្សខ្មែរស្រលាញ់ជាតិ» អំពាវនាវដល់អ្នកគាំទ្រអតីតគណបក្សសង្រ្គោះជាតិទាំងអស់ ចូលរួមសកម្មភាពនយោបាយជាមួយខ្លួន ដើម្បីស្តារលទ្ធិប្រជាធិបតេយ្យ និងបន្តគោលដៅរបស់អតីតបក្សសង្រ្គោះជាតិ (ចុចអាន)

៨៖ ប្រាក់បៀវត្សមន្ត្រីរាជការ និងកម្លាំងប្រដាប់អាវុធ សម្រាប់ឆ្នាំ២០២០ចាប់ផ្តើមដំឡើងពីថ្ងៃទី០១ ខែមករា ឆ្នាំ២០២០នេះតទៅ (ចុចអាន)

៩៖ កម្ពុជាប្រមូលចំណូលពន្ធគយ និងពន្ធដារ លើសផែនការជិត១៥០០លានដុល្លារ នៅឆ្នាំ២០១៩ ខណៈសាច់ប្រាក់កើនដល់៣៥០០លានដុល្លារមិនធ្លាប់មានពីមុនមក (ចុចអាន)

១០៖ រាជរដ្ឋាភិបាល ចេញសារាចរស្តីពីវិធានការទប់ស្កាត់ និងកាត់បន្ថយការបំពុលខ្យល់សាធារណៈ (ចុចអាន)

១១៖ ឆ្នាំ២០២០នេះ ថ្ងៃឈប់សម្រាកមានត្រឹម ២២ថ្ងៃប៉ុណ្ណោះ កាត់បន្ថយ ៦ថ្ងៃ (ចុចអាន)

១២៖ ឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង៖ កម្ពុជាឆ្នាំថ្មី២០២០នេះក៏ដូចឆ្នាំមុនៗ សន្តិភាពនៅតែមានភាពរឹងមាំទូទាំងប្រទេស ធ្វើឲ្យប្រជាជនកាន់តែសប្បាយរីករាយជីវភាពធូធារ (ចុចអាន)

១៣៖ អគ្គនាយកស៊ីម៉ាក់៖ ដោយការដឹងគុណសន្តិភាព ទើបមានការបង្កើត «សារមន្ទីរសន្តិភាពសកម្មភាពកំចាត់មីន» នៅខេត្តសៀមរាប (ចុចអាន)

១៤៖ ឆ្នាំ២០១៩ភ្ញៀវទេសចរជាង ២លាននាក់ ទិញបណ្ណចូលទស្សនារមណីយដ្ឋានអង្គរ ទទួលចំណូលជិត ១០០លានដុល្លារ (ចុចអាន)

១៥៖ ភ្ញៀវទេសចរជាតិ-អន្តរជាតិសរុបជិត១.៤លាននាក់ ដើរលេងកម្សាន្តតាមរមណីយដ្ឋាននានាទូទាំងប្រទេសកម្ពុជា ក្នុងឱកាសពិធីបុណ្យឆ្លងចូលឆ្នាំ២០២០ (ចុចអាន)

១៦៖ លោក សេង ទៀង និងភរិយា នាំយកអំណោយសម្ដេចតេជោ ហ៊ុន សែន ផ្ដល់ជូនគ្រួសារកូនភ្លោះ៣ នៅខេត្តសៀមរាប (ចុចអាន)

១៧៖ ទស្សនៈ៖ «អរគុណសន្តិភាព» ! សន្តិភាព នាំឱ្យខ្មែរស្គាល់ភាពរីករាយគ្រប់ពិធីបុណ្យតូចធំ (ចុចអាន)

* ព័ត៌មានអន្តរជាតិ (World News)

១៖ លោក គីម ជុងអ៊ុន ព្រមានលុបចោលការផ្អាកតេស្តនុយក្លេអ៊ែរ និងងាកទៅអភិវឌ្ឍអាវុធយុទ្ធសាស្ត្រថ្មី ហើយពិភពលោកនឹងបានភ្លឺភ្នែក (ចុចអាន)

២៖ ប្រមុខអង្គការសហប្រជាជាតិបង្ហាញក្តីបារម្ភ ក្រោយលោក គីម ជុងអ៊ុន ចង់ធ្វើតេស្តអាវុធនុយក្លេអ៊ែរឡើងវិញ (ចុចអាន)

៣៖ មហន្តរាយភ្លើងឆេះព្រៃនៅអូស្ត្រាលី៖ «មនុស្ស៨នាក់ស្លាប់, មួយចំនួនបាត់ខ្លួន, រាប់រយនាក់បាត់បង់ផ្ទះសម្បែង និងរាប់ពាន់នាក់ត្រូវជម្លៀស» (ចុចអាន)

៤៖ ភ្លើងឆេះព្រៃនៅអូស្រ្ដាលី៖ អាជ្ញាធរទុកពេលតិចជាង៤៨ម៉ោង ឱ្យភ្ញៀវទេសចរជម្លៀសខ្លួន ឱ្យបានមុនរលកកម្ដៅមកដល់ (ចុចអាន)

៥៖ ឥណ្ឌូណេស៊ី៖ គ្រោះទឹកជំនន់ និងបំណាក់ដីនៅរដ្ឋធានីហ្សាការតា «ផ្តាច់ជីវិតមនុស្ស២១នាក់» (ចុចអាន)

៦៖ សរុបចំនួនអ្នកកាសែតដែលបានបាត់បង់ជីវិត នៅទូទាំងពិភពលោកក្នុងឆ្នាំ២០១៩ ខណៈម៉ិចស៊ីកូជាប់លេខ១ (ចុចអាន)

៧៖ ព្រះចៅអធិរាជជប៉ុន Naruhito បួងសួងឲ្យពេញមួយឆ្នាំ២០២០ ជប៉ុនអាចគេចផុតពីគ្រោះធម្មជាតិទាំងអស់ (ចុចអាន)

៨៖ ក្រុមបាតុករអ៊ីរ៉ាក់ យល់ព្រមដកថយ បន្ទាប់ពីអុកឡុកស្ថានទូតអាមេរិក ពីរថ្ងៃជាប់ៗគ្នាមកនេះ (ចុចអាន)

៩៖ ផ្ទុះជម្លោះវាយប្រយុទ្ធគ្នា ក្នុងពន្ធនាគារនៅម៉ិចស៊ីកូ ផ្ដាច់ជីវិតអ្នកទោស១៦នាក់, របួស៥នាក់ (ចុចអាន)