(កំពង់ចាម)៖ លោក ស៊ាន សុគុន ប្រធានមន្ទីរទេសចរណ៍ខេត្តកំពង់ចាម នៅថ្ងៃទី៣ ខែមករា ឆ្នាំ២០២០នេះ បានថ្លែងថា ភ្ញៀវទេសចរជាតិ-អន្តរជាតិបានមកកំសាន្តនៅក្នុងខេត្តកំពង់ចាម មានការកើនឡើងជាងឆ្នាំមុន។

លោកប្រធានមន្ទីរទេសចរណ៍ បានឲ្យដឹងទៀតថា «ដោយសារតែប្រទេសយើងមានសុខសន្តិភាព ទើបបានជានាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៩ ថ្ងៃឆ្លងឆ្នាំ មានភ្ញៀវមកលេងកំសាន្តនៅខេត្តកំពង់ចាម ក្នុងនោះភ្ញៀវជាតិមានចំនួន ១៤.៣៥០នាក់ កើនជាងពីឆ្នាំមុន៥% ខណៈភ្ញៀវអន្តរជាតិចំនួន ៣៥០នាក់ កើនជាងពីឆ្នាំមុន១១%។

ដោយឡែកថ្ងៃទី១ ខែមករា ឆ្នាំ២០២០ ជាថ្ងៃឈប់សម្រាក មានភ្ញៀវមកលេងកំសាន្តនៅខេត្តកំពង់ចាម ភ្ញៀវជាតិចំនួន ២៦.៥១៣នាក់ កើនជាងឆ្នាំមុន២៥% និងភ្ញៀវអន្តរជាតិចំនួន ៤៤២ កើនជាងឆ្នាំមុន ១៣%៕