(ភ្នំពេញ)៖ ពិតជាពិសេស និងរំភើបទៀតហើយ ពី Panasonic! ដើម្បីអបអរដល់ឱកាសចូលឆ្នាំថ្មី ឆ្នាំសកល ឆ្នាំ ២០២០ និងអបអរដល់ពិធីបុណ្យចូលឆ្នាំចិនខាងមុខ ក្រុមហ៊ុនមានរៀបចំកម្មវិធីប្រម៉ូសិនដ៏អស្ចារ្យ ដែលអតិថិជនទាំងអស់នឹងទទួល បានកាដូពិសេសភ្លាមៗ និងឱកាសឈ្នះរង្វាន់សរុបរហូតដល់ ២០,០០០ដុល្លារ។

ដើម្បីទទួលបានឱកាសដ៏ពិសេសនេះ អតិថិជនទាំងអស់គ្រាន់តែបញ្ជាទិញផលិតផល Panasonic ម៉ូដែលណាមួយអស់ចាប់ពីតម្លៃ៥០ ដុល្លារឡើងទៅ នៅតាមហាងដៃគូ ដូចជាក្រុមហ៊ុនស៊ុនស៊ីម៉ិចកូ ក្រុមហ៊ុនខេហ្វ័រ ផ្សារទំនើបអ៊ីអន ហាងណូជីម៉ា និងហាងសប្បាយណាស់ លោកអ្នកនឹងទទួលបានសន្លឹកឆ្នោត១សន្លឹក និងកាដូភ្លាមៗជាទីគាប់ចិត្ត ចំពោះការជាវផលិតផលដែលបានកំណត់។ ការផ្ដល់ជូនពិសេសនេះ ធ្វើឡើងចាប់ពីថ្ងៃផ្សាយដំណឹងនេះ រហូតដល់ថ្ងៃទី ៣១ ខែមករា ឆ្នាំ ២០២០ ហើយការចាប់រង្វាន់នឹងធ្វើឡើងនៅថ្ងៃទី ០៣ ខែកុម្ភៈ ឆ្នាំ ២០២០។

ដោយអតិថិជននឹងមានឱកាសឈ្នះរង្វាន់៖

* រង្វាន់ធំ១៖ ឈុតគ្រឿងបរិក្ខារក្នុងផ្ទះដ៏ទាន់សម័យចំនួន១ឈុត (រួមមានទូរទស្សន៍ ម៉ាស៊ីនត្រជាក់ ម៉ាស៊ីនបោកសម្លៀកបំពាក់ ទូទឹកកក ម៉ាស៊ីនបូមធូលី និងឆ្នាំងអ៊ុត)
* រង្វាន់ទី ២៖ ឈុតគ្រឿងបរិក្ខារក្នុងផ្ទះបាយ ចំនួន១ឈុត (រួមមានទូទឹកកក ឆ្នាំងដាំបាយ ម៉ាស៊ីនទឹកក្រឡុក និងម៉ាស៊ីន Microwave)
* រង្វាន់ទី ៣៖ ឈុតគ្រឿងបរិក្ខារថែរក្សាសម្រស់ចំនួន១ឈុត (រួមមានម៉ាស៊ីនផ្លុំសក់ ម៉ាស៊ីនកោពុកមាត់ ម៉ាស៊ីនម៉ាស្សាមុខ និងម៉ាស៊ីនកៀបសក់)
* រង្វាន់ផ្សេងៗចំនួន ២០ រង្វាន់។
នៅចាំអ្វីទៀត! សូមអញ្ជើញមកទទួលយកកាដូ និងលាភសំណាងរបស់អស់លោកអ្នកឥឡូវនេះភ្លាមទៅ។ Panasonic ធ្វើឲ្យផ្ទះក្ដីស្រមៃរបស់អ្នក កាន់តែទាន់សម័យ។

សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទងក្រុមហ៊ុន Panasonic តាម រយៈលេខ 023 260 156 ឬចូលទៅកាន់ហ្វេសប៊ុកផេក Panasonic Cambodia និងដៃគូចែកចាយដែលមានដូចខាងក្រោម៖
* ក្រុមហ៊ុនស៊ុនស៊ីម៉ិចកូ 061 35 36 60
* ក្រុមហ៊ុនខេហ្វ័រ 069 82 87 82
* ផ្សារទំនើបអ៊ីអន 023 988 580
* ហាងណូជីម៉ា 093608609
* ហាងសប្បាយណាស់ 012 660 662៕