(ភ្នំពេញ)៖ ២០ថ្ងៃជាងទៀតតែប៉ុណ្ណោះ សម្លេងផាវ និងសម្លៀកបំពាក់អាវក្រហមច្រាល នឹងត្រូវពាក់លើខ្លួនគ្រួសារសែស្រឡាយកាត់ចិនព្រោងព្រៀតទៀតហើយ ដើម្បីស្វាគមន៍ចូលឆ្នាំថ្មីប្រពៃណីចិន។

ដូច្នេះហើយទើបទឹកក្រូចអាយស៍ កូឡា ដែលជាភេសជ្ជៈកំពុងពេញនិយមក្នុងស្រទាប់យុវវ័យ បានបញ្ចេញឃ្លីបវីដេអូពាណិជ្ចកម្មដ៏គួរឲ្យចាប់អារម្មណ៍មួយ នៅលើកញ្ចក់ទូរទស្សន៍ស្ទើរគ្រប់ប៉ុស្តិ៍ ដើម្បីទាក់ទាញគ្រួសារសែស្រឡាយចិន ដែលមានបំណងទិញទឹកក្រូច ក៏ដូចជាស្រាបៀរ ទុកជាកាដូអាំងប៉ាវ សម្រាប់សាច់ញាតិរបស់ខ្លួន ឬមិនអ៉ីចឹងសម្រាប់ដាក់សែនជូនដូនតារបស់ពួកគេ នៅថ្ងៃទី២៤ ខែមករាខាងមុខនេះ។

មើលវីដេអូឃ្លីបនោះហើយ បើមិនទិញទឹកក្រូចអាយស៍ កូឡាទៀត គឺមានតែអ្នកមិនសែនតែប៉ុណ្ណោះ ពីព្រោះកាយវិការសម្តែងរបស់តួប្រុសភ្នែកតូចៗ ឆក់យកទឹកក្រូចអាយស៍កូឡា ក្នុងកែវទឹកកកដ៏ត្រជាក់ស្រឹបមកផឹកនោះ ធ្វើឲ្យទស្សនិកជនស្រេកទឹកតែម្តង។ បើមើលទៅលើការជួបជុំគ្រួសារ សាច់ញាតិ និងមិត្តភកិ្ត សម្រាប់អាហារមួយពេលក្នុងវីដេអូនោះ ទើបដឹងថា អាហារនារដូវកាលសែនចូលឆ្នាំចិនខាងមុខនេះ ពិតជាមិនអាចខ្វះទឹកក្រូចអាយស៍ បានមែន។

អ្វីដែលកាន់តែដិតដាមជាមួយពាណិជ្ជកម្មមួយនេះ គឺពាក្យស្លោកចុងក្រោយតែម្តងដែលមានខ្លឹមសារថា «ឆ្នាំថ្មីនាំលាភ! ឆ្នាំជូតនាំសំណាងជាមួយទឹកក្រូចអាយស៍ កូឡា!»។ ដូច្នេះសូមកុំភ្លេចជាវទឹកក្រូចអាយស៍ សម្រាប់សែនចូលឆ្នាំចិនឆ្នាំនេះ ព្រោះមានការផ្តល់ជូន កាដូពិសេសនៅតាមផ្សារទំនើបផ្សេងៗ និងផ្សារតាមតំបន់ផងដែរ៕