(ព្រៃវែង)៖ លោក យុន ឈុន្នី អនុប្រធានទី១ ក្រុមការងារគណបក្សប្រជាជនកម្ពុជាស្រុកស្វាយអន្ទរ តំណាងលោក នេត សាវឿន ប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជា ចុះជួយស្រុកស្វាយអន្ទរ-ស្រុកកញ្ចៀច នៅព្រឹកថ្ងៃទី០៤ ខែមករា ឆ្នាំ២០២០ បានដឹកនាំក្រុមគ្រូពេទ្យ នៃមូលនិធិចក្ខុខ្មែរ ចុះព្យាបាលភ្នែកជូនពលរដ្ឋ ដោយឥតគិតថ្លៃប្រមាណ ៣០០០នាក់ ផ្អែកតាមសំណូមពររបស់ប្រជាពលរដ្ឋនៅស្រុកស្វាយអន្ទរ។ ការចុះព្យាបាលភ្នែកជូនពលរដ្ឋនេះ ក៏មានការដឹកនាំដោយផ្ទាល់ ពីលោក ឡុង ស្រេង និងក្រុមគ្រូពេទ្យជាច្រើននាក់ផងដែរ។

លោក យុន ឈុន្នី បានផ្តាំផ្ញើការសួរសុខទុក្ខពីសម្តេចក្រឡាហោម ស ខេង ប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជាចុះជួយខេត្តព្រៃវែង និងលោក នេត សាវឿន ជូនប្រជាពលរដ្ឋដែលបានមកពិនិត្យជំងឺផងដែរ។ លោកបានថ្លែងអំណរគុណចំពោះក្រុមការងារ អាជ្ញាធរស្រុក ឃុំ និងក្រុមគ្រូពេទ្យ ដែលបានសហការ និងចំណាយពេលវេលាដ៏មានតម្លៃចូលរួម ក្នុងការព្យាបាលភ្នែកជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃ។

សូមបញ្ជាក់ថា ក្រុមគ្រូពេទ្យនៃមូលនិធិចក្ខុខ្មែរ មកពិនិត្យនិងព្យាបាលជំងឺភ្នែក ដោយឥតគិតថ្លៃ នៅក្នុងស្រុកស្វាយអន្ទរ ចំនួន ០៤ថ្ងៃ គឺថ្ងៃទី០៤រហូតដល់ថ្ងៃទី០៩ ខែមករា ឆ្នាំ២០២០ ដែលគ្រោងនឹងពិនិត្យ ព្យាបាលជំងឺភ្នែកជូនប្រជាពលរដ្ឋប្រមាណ ៣.០០០នាក់៕