(កែប)៖ គិតត្រឹមម៉ោង២០៖៣០នាទីយប់ ថ្ងៃទី០៤ ខែមករា ឆ្នាំ២០២០នេះ ក្រុមជួយសង្រ្គោះបានជួយជនរងគ្រោះពីរនាក់បងប្អូន ចេញពីគំនរអគារបាក់រលំ, សរុបជនរងគ្រោះពេលនេះឡើងដល់២៩នាក់ ក្នុងនោះស្លាប់៧នាក់។

ក្រុមអ្នកសង្រ្គោះ បានកាយរកឃើញជនរងគ្រោះសរុបទាំងអស់២៩នាក់ ចេញពីគំនរអគារនៅខេត្តកែប ក្នុងនោះមានជនរងគ្រោះស្លាប់៧នាក់បានស្លាប់ ខណៈការរុករកកំពុងបន្តយ៉ាងសកម្ម ដើម្បីរកអ្នកផ្សេងៗទៀតដែលកប់នៅក្នុងគំនរអគារនោះ។

រដ្ឋបាលខេត្តកែប ប្រកាសផ្លូវការអំពីលេខទូរស័ព្ទ៖ 092 860 888 សម្រាប់ទំនាក់ទំនងរកសាច់ញាតិជនរងគ្រោះ នៃករណីបាក់រលំអគារ។ ជាមួយនោះដែរ រដ្ឋបាលខេត្តកែប ក៏បានបង្ហាញពីបញ្ជីឈ្មោះជនរងគ្រោះទាំង២៧នាក់ ដែលរងគ្រោះជាប់ក្នុងគំនរអគារដែលបាក់រលំ ហើយត្រូវបានជួយសង្រ្គោះចេញពីគំនរអគារ៕