(ភ្នំពេញ)៖ ដើម្បីចូលរួមអបអរសាទរ ខួបលើកទី៤១ ឆ្នាំ ថ្ងៃរំដោះ៧មករា (១៩៧៩-២០២០) អ្នកនិពន្ធវ័យក្មេង កញ្ញា ចន្ទ សិរីរដ្ឋ ដែលត្រូវបានគេស្គាល់ថា ជាអតីតសិស្សពូកែទូទាំងប្រទេស ផ្នែកអក្សរសាស្ត្រខ្មែរ ឆ្នាំ២០០៩ បាននិពន្ធរៀបរៀងឡើង នូវចម្រៀងមួយបទ មានចំណងជើងថា «៧មករា ខេមរាពណ្ណារាយ» ដែលបទចម្រៀងនេះ មានគោលបំណងចង់រំឭកដឹងគុណយ៉ាងធំធេងដល់ថ្នាក់ដឹកនាំកំពូលរបស់ប្រទេសកម្ពុជា និងរាជរដ្ឋាភិបាលទាំងមូល ដែលបានរំដោះប្រទេសចេញពី របបខ្មៅដ៏ងងឹតមួយនេះ ហើយធ្វើការកសាង និងអភិវឌ្ឍប្រទេស រហូតរីកចម្រើនដល់សព្វថ្ងៃ។

ជាការពិតណាស់ ថ្ងៃ៧មករា ជាកំណើតទី២របស់ប្រជាជាតិខ្មែរទាំងមូល បើគ្មានថ្ងៃ៧មករាទេ ក៏គ្មានថ្ងៃអ្វីៗដូចថ្ងៃនេះដែរ។ តាមការឲ្យដឹងរបស់កញ្ញា ចន្ទ សិរីរដ្ឋ បានបញ្ជាក់ថា ការនិពន្ធបទនេះឡើង គឺដើម្បីជាការដឹងគុណដ៏ជ្រាលជ្រៅបំផុតដល់ថ្នាក់ដឹកនាំ ជាពិសេសសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ដែលបានតស៊ូរំដោះប្រទេស មិនខ្លាចនឿយហត់ និងប្រឹងប្រែងឲ្យប្រទេសមួយនេះ ទទួលបាននូវសុខសន្តិភាព ហើយក្នុងនាមជាកូនខ្មែរត្រូវតែដឹងគុណ គ្មានថ្ងៃបំភ្លេចបាន។

ចង់ដឹងថា បទ «៧មករា ខេមរាពណ្ណារាយ» មានអត្ថន័យបន្ថែមយ៉ាងណា សូមរីករាយសណ្ដាប់ទាំងអស់គ្នា៖