(ភ្នំពេញ)៖ Mobile App «គំនិត» ឬក៏អាចនិយាយបានថា ជាបណ្ណាល័យ Electronic ដ៏ធំមួយ ដែលអ្នកអានអាចស្វែងរកបាននូវព័ត៌មាន និងមេរៀនល្អៗ ប្រកបដោយភាពសំរិតសំរាំង សម្រាប់យកមកអាន ដើម្បីបង្កើននូវចំណេះដឹង តាមរយៈ Smart phone បានដាក់ឲ្យដំណើរការជាផ្លូវការ នាព្រឹកថ្ងៃទី០៨ ខែមករា ឆ្នាំ២០២០នេះ។

ថ្លែងក្នុងពិធីដាក់សម្ពោធនូវ Mobile App ថ្មីនេះ លោក ជា ឌីណា ស្ថាបនិកក្រុមហ៊ុន IDEA 3MS GLOBAL CO.,LTD បានឲ្យដឹងថា ការបង្កើត App ថ្មីនេះឡើង ដោយសារតែលោក មើលឃើញពីអត្ថប្រយោជន៍ នៃវិស័យបច្ចេកវិទ្យា ដែលបាននឹងកំពុងក្លាយទៅជាចលករ មួយប្រកបដោយប្រសិទ្ធិភាព ដល់ការរួមចំណែកអភិវឌ្ឍន៍ធនធានមនុស្ស និងលើកកម្ពស់ សេដ្ឋកិច្ចសង្គមជាតិ។

លោក ជា ឌីណា បានបន្ដទៀតថា ស្ថិតនៅក្នុងតំណាក់កាល ដែលប្រទេសកម្ពុជា មានសុខសន្តិភាពពេញលេញ ហើយបាននឹងកំពុងមានការអភិវឌ្ឍ រីកចម្រើនលើគ្រប់វិស័យ ក្នុងនោះ វិស័យបច្ចេកវិទ្យា ក៏មានការរីកចម្រើនយ៉ាងខ្លាំង និងបានដើរតួនាទីយ៉ាងសកម្ម ដល់ការលើកកម្ពស់ប្រសិទ្ធភាពការងារ នៅតាមបណ្តាក្រសួងស្ថាប័នអង្គភាព អាជីវកម្មព្រមទាំងអាជីវករទូទៅផងដែរ។

លោក ជា ឌីណា បានគូសបញ្ជាក់ថា «App គំនិត» នេះ អាចនិយាយបានថា ជាបណ្ណាល័យ Electronic ដ៏ធំមួយ ដែលអ្នកអានអាចស្វែងរកបាននូវព័ត៌មាន និងមេរៀនល្អៗ ប្រកបដោយភាពសំរិតសំរាំង សម្រាប់យកមកអាន ដើម្បីបង្កើននូវចំណេះដឹង ចំណេះធ្វើបទពិសោធន៍ភាពប្រឈម ព្រមទាំងដំណោះស្រាយផ្សេងៗ តាមរយៈ Smart phone ដែលវាស្របទៅនឹងភាពជឿនលឿន នៃសម័យកាលបច្ចេកវិទ្យានេះ។

ស្ថាបនិកក្រុមហ៊ុន រូបនេះ បានឲ្យដឹងទៀតថា គោលបំណងធំ ក្នុងការបង្កើតឡើងនៅ App ថ្មីមួយនេះ៖

ទី១៖ ដើម្បីលើកទឹកចិត្ត ជំរុញទឹកចិត្ត និងបំផុសបំផុលឲ្យប្រជាពលរដ្ឋខ្មែរទាំងអស់ ជាពិសេសសិស្ស និស្សិត យុវជន ក៏ដូចជាសហគ្រិនទូទៅផងដែរ ឲ្យពួកគាត់ចាប់ផ្តើម ស្រលាញ់ការអាន ចាប់ផ្តើមស្រលាញ់ការអភិវឌ្ឍន៍ ខ្លួនឯង តាមរយៈការអាន ឬមើលសៀវភៅតាមលក្ខណៈ Digital book ដែលវាជួយផ្តល់នូវភាពងាយស្រួល ទៅដល់អ្នកអានទូទៅ ដើម្បីឲ្យពួកគាត់អាចស្រាវជ្រាវ សិក្សារៀនសូត្របានគ្រប់ពេលវេលា និងគ្របទីកន្លែង។

ទី២៖ ដើម្បីលើកស្ទួយ ស្នាដៃអ្នកនិពន្ធក្នុងស្រុក ឲ្យពួកគាត់ មានប្រភពចំណូលមួយផ្នែកទៀត តាមរយៈការដាក់លក់ សៀវភៅរបស់ពួកគាត់ នៅក្នុង App មួយនេះ លើសពីនេះទៅទៀត យើងនឹងធ្វើការផ្សព្វផ្សាយ ដើម្បីឲ្យពួកគាត់មានភាពល្បីល្បាយ ទៅសាកលលោក។

ទី៣៖ ដើម្បីចូលរួមជាផ្នែកមួយ ក្នុងការអភិវឌ្ឍន៍វិស័យអប់រំបែប Digital និងចូលរូមអភិវឌ្ឍន៍ធនធានមនុស្សប្រទេសកម្ពុជា យើងឲ្យកាន់តែមានភាពល្អប្រសើរឡើង ថែមមួយកម្រិតទៀត។

សូមបញ្ជាក់ថា Mobile App ថ្មីមួយនេះ ត្រូវបានដាក់ឲ្យមានប្រត្តិបត្តិការ នៅក្នុងប្រព័ន្ធ IOS និង Android ដែលគ្រប់គ្នាអាចធ្វើការ Download បានចាប់ពីពេលនេះតទៅ។

ប្រសិនជាអ្នកទាំងអស់គ្នា ប្រើប្រាស់ Iphone សូមចូលទៅកាន់ App Store រួចធ្វើការទាញយក ប៉ុន្តែបើសិនជា លោក-លោកស្រី ប្រើប្រាស់ទូរសព្ទ Samsung ក៏ដូចជា ទូរសព្ទមួយចំនួនទៀត ដែលជាប្រភេទប្រតិបត្តិការ Android សូមចូលទៅកាន់ Play store រួច download ជាការស្រេចបន្ទាប់ពីធ្វើការទាញយក ឬ Download រួចមក អ្នកទាំងអស់គ្នា អាចធ្វើការ login រួច វាយលេខទូរស័ព្ទចូលនោះ វានឹងដំណើរការ៕