(ព្រះសីហនុ)៖ កម្លាំងជំនាញនៃអធិការដ្ឋាននគរបាលស្រុកព្រៃនប់ បានចុះបង្ក្រាបករណីគ្រឿងញៀន នៅចំណុចបន្ទប់ជួល ស្ថិតក្នុងភូមិស្មាច់ដែង ឃុំរាម ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ដោយឃាត់ខ្លួនជនសង្ស័យបានចំនួន៤នាក់។ ប្រតិបត្តិការនេះ បានធ្វើឡើងនៅរសៀលថ្ងៃទី០៨ ខែមករា ឆ្នាំ២០១៩នេះ។

ជនសង្ស័យទាំង៤នាក់ ដែលត្រូវបានកម្លាំងជំនាញចាប់ខ្លួនរួមមាន៖ ទី១៖ឈ្មោះ ហន ហឿន អាយុ៣១ឆ្នាំ, ទី២៖ឈ្មោះ មុំ កក្កដា អាយុ៣៧ឆ្នាំ, ទី៣៖ឈ្មោះ ដោម ឆាង អាយុ១៩ឆ្នាំ និងទី៤៖សៅ សុខគា អាយុ២០។

ក្នុងប្រតិបត្តិការនេះ កម្លាំងជំនាញដកហូតបាន ម្សៅក្រាមសថ្លាសង្ស័យ សារធាតុញៀន ចំនួន៨កញ្ចប់ (ធំ២កញ្ចប់, តូច៦កញ្ចប់), ប្រភេទថ្នាំគ្រាប់ពណ៌ក្រហម សង្ស័យសារធាតុញៀន១កញ្ចប់ មានចំនួន៣គ្រាប់, ទូរស័ព្ទដៃចំនួន៤គ្រឿង និងជញ្ជីងថ្លឹងថ្នាំញៀន១គ្រឿង។ បច្ចុប្បន្នកម្លាំងការិយាល័យជំនាញ នៃស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ កំពុងបន្តតាមនីតិវិធី៕