(ភ្នំពេញ)៖ ព័ត៌មានអំពីអ្នកឈ្នះរង្វាន់រថយន្ត Porsche Macan ស៊េរីចុងក្រោយបង្អស់ដែលលោក ណុយ សុខណេម ជាអតិថិជនដំបូងគេបំផុតដែលបានឈ្នះរង្វាន់ពីក្រវិលកំប៉ុង ស្រាបៀរកម្ពុជា នៅមិនទាន់ស្ងប់ផង ឥឡូវនេះ លោក ម៉ៃឃើល សុវណ្ណ តំណាងស្រាបៀរកម្ពុជាបានបង្ហោះសារមួយទៀតនៅលើទំព័រហ្វេសប៊ុកផ្ទាល់ខ្លួនរបស់លោកកាលពីម្សិលម៉ិញ ឱ្យសាធារណជនទស្សន៍ទាយពីរង្វាន់ធំឡានទំនើប Porsche Macan ទី២ ថាតើអ្នកឈ្នះរង្វាន់ធំបន្ទាប់អាចនឹងលេចមុខភ្លាមៗ បន្ទាប់ពីចូលឆ្នំាចិនហើយដែរឬទេ។

សូមបញ្ជាក់ថាការបង្ហោះសារឬបង្ហើបព័ត៌មានពីរង្វាន់ធំនេះដោយលោក ម៉ៃឃើល សុវណ្ណ ត្រូវបានចាប់អារម្មណ៍ក៏ដោយសារតែមុនយប់ឆ្លងឆ្នាំពីរថ្ងៃ លោកក៏បានក្រើនរម្លឹកនៅក្នុងអត្ថបទព័ត៌មានអបអរសាទរឆ្លងឆ្នាំថ្មីជាមួយពលរដ្ឋកម្ពុជាអោយអតិថិជនដែលពិសា ស្រាបៀរកម្ពុជា ក្នុងរាត្រីឆ្លងឆ្នាំពិនិត្យមើលអោយមែនទែននូវក្រវិលកំប៉ុងរបស់ខ្លួន ហើយមួយថ្ងៃបន្ទាប់ពីបុណ្យចូលឆ្នាំសកលចប់ភ្លាមក៏ស្រាប់តែអ្នកឈ្នះរង្វាន់ធំឡានទំនើប Porsche Macan ដំបូងគេបង្អស់បង្ហាញខ្លួនភ្លាម គឺលោក ណុយ សុខណេម ស្នាក់នៅសង្កាត់ទួលពង្រ ខណ្ឌដង្កោ រាជធានីភ្នំពេញ។

គួរបញ្ជាក់ថា លើកនេះលោកបានក្រើនរម្លឹកសាជាថ្មីដោយមានទាំងសារជូនពរដល់បងប្អូនសែស្រឡាយចិនផងដែរថា៖ “កុងស៊ី ហ្វាឆាយ! សួស្តីឆ្នាំថ្មីប្រពៃណីចិន! សូមជូនពរអោយបងប្អូនសែស្រឡាយចិនទាំងអស់រកទទួលទានមានបាន សុខភាពល្អ និង មានសំណាងឈ្នះបានរង្វាន់ធំៗពី ស្រាបៀរកម្ពុជា ដែលបងប្អូនបានជាវយកទៅសែន និង ជួបជុំគ្រួសារមិត្តភក្តិជិត ឆ្ងាយ 

លោកបញ្ជាក់ផងដែរថា រង្វាន់ធំឡានទំនើប Porsche Macan នេះ នៅសល់ចំនួន ១១ គ្រឿង ទៀតរួមជាមួយរង្វាន់ ៥០លានរៀល និង ៥លានរៀល រាប់រយរង្វាន់ឯណោះ។ ដូច្នេះសូមកុំភ្លេចពិនិត្យមើលក្រវិលកំប៉ុងស្រាបៀរកម្ពុជាក្នុងអំឡុងពេលជួបជុំក្លែមអាហារជាមួយក្រុមគ្រួសារនាពេលចូលឆ្នាំចិនខាងមុខនេះ៕

ពិសាដោយការទទួលខុសត្រូវ!

\