(ភ្នំពេញ)៖ ទទួលយកនូវលាភសំណាង និងភាពរីករាយគ្មានដែនកំណត់ ក្នុងឆ្នាំជូតកណ្តុរមាស ដោយជួបជុំជាមួយអ្នកជាទីស្រឡាញ់ ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីចិន នៅណាហ្គាវើលដ៍។ សូមអញ្ជើញទៅណាហ្គាវើលដ៍ ដើម្បីទទួលបានការបញ្ចុះតម្លៃ និងការសម្តែងសិល្បៈដ៏អស្ចារ្យ ចាប់ពីឥឡូវនេះ រហូតដល់ថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០២០។

សូមអញ្ជើញទៅពិសានៅ Fortune Palace និង Hall of Golden Chimes ដែលជាភោជនីយដ្ឋានចិន ឈ្នះពានរង្វាន់ពិភពលោករបស់ណាហ្គាវើលដ៍។

សាកល្បងភ្លក្សម្ហូបពិសេស ណែនាំដោយមេចុងភៅចំណាន ដូចជា ម្ហូបអ៊ីសាង និងចាប់ម្ហូបឲ្យបានខ្ពស់ តាមដែលអាចធ្វើទៅបានដើម្បីទទួលបានង៉ូវហេង និងភាពសម្បូរហូរហៀរពេញមួយឆ្នាំ តម្លៃចាប់ពី ២៨ដុល្លារ សម្រាប់ការពិសានៅក្នុងភោជនីយដ្ឋាន ឬខ្ចប់យកទៅគេហដ្ឋាន ដូចជា គ្រឿងសមុទ្រស្រស់ ត្រីសាលម៉ុន ប៉ាវហ៊ឺអាហ្វ្រិកខាងត្បូង និងបង្កងអូស្ត្រាលី។

ណាហ្គាវើលដ៍ ក៏មានបម្រើជូននូវមុខម្ហូប ដែលមានការពេញនិយមផងដែរ ដូចជា ម្ហូបមហាសម្បត្តិដែលមានលាយគ្រឿងសមុទ្រ កម្រជាមួយនឹងសាច់ កំភួនជើងជ្រូកលាយជាមួយផ្សិតចិន និងសារាយសមុទ្រខ្មៅ បង្គាលាយជាមួយទឹកជ្រលក់ និងម្ហូបនាំសំណាងជាច្រើនជម្រើសទៀត។

សូមអញ្ជើញទៅពិសាម្ហូបឈុត ដែលមានរសជាតិដ៏ឈ្ងុយឆ្ងាញ់មិនអាចបំភ្លេចបាន តម្លៃចាប់ពី ២៣៨ដុល្លារ សម្រាប់គ្នា៤នាក់ ឬ ៥៨៨ដុល្លារ សម្រាប់គ្នា១០នាក់។

ចំពោះនំ និងបង្អែមបែបចិនវិញ សូមអញ្ជើញសាកល្បងនំរសជាតិបឺរ នំរសជាតិសណ្តែក នំស្រួយរសជាតិដូង និងនំនាំសំណាង ធ្វើពីអង្ករដំណើបដែលមានដាក់លក់ ពីម៉ោង១០ព្រឹក ដល់១០យប់ រៀងរាល់ថ្ងៃ នៅកន្លែងទទួលភ្ញៀវ និងភោជនីយដ្ឋានក្រោមដី Food Pavilion ។

មិនតែប៉ុណ្ណោះ លោកអ្នកនឹងទទួលបានតុក្កតារូបកណ្តុរ ដ៏ស្រស់ស្អាតតូចមួយ នៅពេលចំណាយ ៥០ដុល្លារ ឬច្រើនជាងនេះ នៅក្នុងវិក្កយបត្រមួយ នៅតាមភោជនីយដ្ឋានណាមួយ របស់ណាហ្គាវើលដ៍ ឬទិញកញ្ចប់សេវាកម្ម ស្ប៉ាចាប់ពី៨៨ដុល្លារ ហើយអ្នកនឹងទទួលបាននូវតុក្កតារូបកណ្តុរធំមួយ នៅពេលអ្នកចំណាយលើសពី៨០ដុល្លារ នៅពេលពិសាម្ហូបអាហារ ឬទិញកញ្ចប់សេវាកម្មស្ប៉ាចាប់ពី១០៨ដុល្លារ។

អ្វីដែលកាន់តែអស្ចារ្យនោះ គឺណាហ្គាវើលដ៍ នឹងផ្តល់ជូនការសម្តែងសិល្បៈអបអរបុណ្យចូលឆ្នាំចិន ចាប់ពីម៉ោង ៦ ល្ងាច រៀងរាល់ថ្ងៃ នៅឆាកជាន់ផ្ទាល់ដី ណាហ្គាវើលដ៍ទី១។ អ្វីដែលមានជាលើកដំបូងក្នុងរាជធានីភ្នំពេញ គឺការដើរដង្ហែក្បួនរូបនាគបែបបុរាណចិនដែលគេកម្របានឃើញនៅក្នុងសម័យទំនើប។

រូបនាគ ត្រូវបានគេជឿថា តំណាងឲ្យប្រាជ្ញា អំណាច និងទ្រព្យសម្បត្តិ ដូច្នេះអ្នកអាចដើរតាមក្បួនដង្ហែរូបនាគអមជាមួយលោកតាចិននាំសំណាង និងរូបម៉ាស់ស្កត់ដទៃទៀតដើម្បីទទួលបាននូវមហាលាភសម្រាប់ឆ្នាំថ្មី។ សូមត្រៀមខ្លួនដើម្បីអបអរ និងប្រារព្ធពិធីបុណ្យចូលឆ្នាំចិនជាមួយគ្នានៅណាហ្គាវើលដ៍៕