(ភ្នំពេញ)៖ ហាងកាហ្វេ «ធីកខហ្វហ្វី-Tick Coffee» ត្រូវបានបើកសម្ពោធជាផ្លូវការហើយ ដែលមានទីតាំងតាមបណ្តោយមហាវិថីកម្ពុជាក្រោម ផ្លូវ១២៨ កែងផ្លូវ២៥៩ ក្នុងសង្កាត់ទឹកល្អក់១ ខណ្ឌទួលគោក រាជធានីភ្នំពេញ។

ពិធីសម្ពោធហាងកាហ្វេនេះ បានប្រារព្ធធ្វើឡើងយ៉ាងឱឡារិក ដោយមានការចូលរួមពីសំណាក់ថ្នាក់គ្រប់គ្រងជាន់ខ្ពស់ និងបុគ្គលិកនៃ «ធីកខហ្វហ្វី-Tick Coffee» ដៃគូសហការ សិល្បករសិល្ប ការិនីល្បីៗ នៅក្នុងប្រប្រទេសកម្ពុជាយ៉ាងច្រើនកុះករ នៅដើមសប្តាហ៍នេះ ជាមួយនឹងកម្មវិធីបញ្ចុះតម្លៃពិសេស ព្រមទាំងការផ្តល់ជូនរង្វាន់ជាច្រើនសន្ធឹកសន្ធាប់ដល់អតិថិជនថែមទៀតផង។

ពិធីសម្ពោធហាងកាហ្វេ «ធីកខហ្វហ្វី-Tick Coffee» នេះក៏ឃើញមានវត្តមានកំពូលតារាចម្រៀងប្រចាំព្រះរាជាណាចក្រកម្ពុជា អ្នកនាង ឱក សុគន្ធកញ្ញា តារាសម្តែងដ៏មានប្រជាប្រិយភាព លោក ជេក និងតារាហ្វេសប៊ុកវ័យក្មេងលោក ហេង វិសាល បានមកចូលរួមក្នុងពិធីសម្ពោធជាផ្លូវការក្នុងនាមជាទូតសុឆន្ទៈរបស់ «ធីកខហ្វហ្វី-Tick Coffee» ផងដែរ។

នៅក្នុងឱកាសនោះ ទូតសុឆន្ទៈទាំងបីរូប បានរៀបរាប់ដោយក្តីរំភើបថា ពួកគាត់ពិតជាមានសេចក្តីសោមនស្សរីករាយ និងមានកិត្តិយសខ្លាំងណាស់ ដែលត្រូវបាន «ធីកខហ្វហ្វី-Tick Coffee» ជ្រើសរើសពួកគាត់ជាអ្នកតំណាងផ្សព្វផ្សាយព្រោះថា ពួកគាត់ក៏ជាហ្វេនគាំទ្ររសជាតិកាហ្វេ និងភេសជ្ជៈផ្សេងៗទៀតរបស់ហាងកាហ្វេ «ធីកខហ្វហ្វី-Tick Coffee»។ ម្យ៉ាងវិញទៀត ពួកគាត់បានចូលរួមលើកស្ទួយរសជាតិ និងម៉ាកសញ្ញារបស់កូនខ្មែរ។

លោកស្រី អ៊ូ ម៉ាលាភ ស្ថាបនិក នៃ «ធីកខហ្វហ្វី-Tick Coffee» បានឱ្យដឹងយ៉ាងដូច្នេះថា៖ «ថ្ងៃនេះ គឺជាថ្ងៃដ៏វិសេសវិសាលបំផុតសម្រាប់ប្រជាជនកម្ពុជាទាំងអស់ ដែលថ្ងៃនេះគឺជាថ្ងៃទិវាជ័យជម្នះ ៧ មករា ជាចំណុចចាប់ផ្តើមនៃសន្តិភាព និងការអភិវឌ្ឍរបស់ប្រទេសកម្ពុជាហើយនេះ ជាហេតុផលធំមួយដែល «ធីកខហ្វហ្វី-Tick Coffee» បានជ្រើសរើសថ្ងៃនេះ ជាថ្ងៃប្រារព្ធពិធីសម្ពោធជាផ្លូវការ អាជីវកម្មរបស់យើង»

លោកស្រីបានបន្ថែមថា «ធីកខហ្វហ្វី-Tick Coffee» ត្រូវបានបង្កើតឡើងដោយកូនខ្មែរ ចក្ខុវិស័យរបស់យើង គឺកសាងភាពល្បីល្បាញនៃម៉ាកសញ្ញារបស់កូនខ្មែរទាំងក្នុង និងក្រៅប្រទេស។ ក្នុងឆ្នាំ២០២០នេះ «ធីកខហ្វហ្វី-Tick Coffee» មានគម្រោងពង្រីកប្រមាណ ១២សាខាបន្ថែមទៀត នៅក្នុងប្រទេសកម្ពុជា មិនតែប៉ុណ្ណោះ ផឹកខោហ្វី នឹងបង្ហាញវត្តមាននៅក្រៅប្រទេស ក្នុងពេលឆាប់ៗនេះផងដែរ។

លោកស្រី អ៊ូ ម៉ាលាភ ជឿជាក់ថា វត្តមានរបស់ «ធីកខហ្វហ្វី-Tick Coffee» គឺជាការចូលរួមចំណែកមួយក្នុងការកសាងសេដ្ឋកិច្ចជាតិ តាមរយ:ការផ្តល់ឱកាសការងារ ដល់សិស្ស-និស្សិត និងប្រជាជនខ្មែរ ព្រមទាំងផ្តល់នូវចំណេះជំនាញដែលពួកគាត់អាចយកទៅប្រើប្រាស់ ឬបើកអាជីវកម្មផ្ទាល់ខ្លួននាថ្ងៃអនាគត។

សូមបញ្ជាក់ថា «ធីកខហ្វហ្វី-Tick Coffee» គឺជាហាងកាហ្វេកូនខ្មែរ ដែលផ្តល់ជូនភេសជ្ជៈជាច្រើនជម្រើសមានដូចជា៖ ផឹកកាហ្វេ តែក្រហមជីក តែក្រូចឆ្មាត្រូពិក ផាសិនថាមពល និងភេសជ្ជៈ ជាច្រើនមុខទៀត។ ភេសជ្ជៈគ្រប់កែវ ត្រូវបានធ្វើឡើងដោយមានការយកចិត្តទុកដាក់ខ្ពស់លើរសជាតិ គុណភាពជាពិសេសគិតគូរដល់អនាម័យ និងសុខភាពជាចម្បង ដើម្បីរក្សាឱ្យបាននូវទំនុកចិត្ត ជូនដល់អតិថិជន ជាមួយតម្លៃសមរម្យ។

សម្រាប់ព័ត៌មានបន្ថែមអំពី «ធីកខហ្វហ្វី-Tick Coffee» សូមទំនាក់ទំនង តាមរយៈលេខទូរស័ព្ទ៖ ០១៦ ៥០០ ៥៥០៕