(ភ្នំពេញ)៖ ហាងកាហ្វេ «ធីកខហ្វហ្វី-Tick Coffee» ដែលជាហាងកាហ្វេកំពុងទទួលបានការពេញនិយមខ្លាំងពីសំណាក់ស្រទាប់យុវវ័យ ក៏ដូចជាអ្នកដែលនិយ័មចូល ចិត្តកាហ្វេ និងភេសជ្ជៈផ្សេងៗជាច្រើនមុខទៀត បានប្រកាសនឹងនាំយកម៉ាកសញ្ញាកាហ្វេ «ធីកខហ្វហ្វី-Tick Coffee» ដែលជាម៉ាកសញ្ញាកាហ្វេបង្កើតឡើងដោយកូនខ្មែរ យកចេញទៅបង្ហាញនៅក្រៅ ប្រទេសក្នុងពេលឆាប់ៗនេះ។

ហាងកាហ្វេ «ធីកខហ្វហ្វី-Tick Coffee» មានទីតាំងតាមបណ្តោយមហាវិថីកម្ពុជាក្រោម ផ្លូវ១២៨ កែងផ្លូវ២៥៩ ក្នុងសង្កាត់ទឹកល្អក់១ ខណ្ឌទួលគោក រាជធានីភ្នំពេញ ហើយក៏ជាហាងកាហ្វេ ដែលត្រូវបានសម្ពោធឡើងកាលពីពេលថ្មីៗនេះជាមួយនឹងកាហ្វ និងភេសជ្ជៈជាច្រើនមុខទៀត ដែលមានរស់ជាតិឈ្ងុយឆ្ញាញ់ និងកំពុងតែបាន ទាក់ទាញយុវវ័យជាច្រើននាក់ ចូលភ្លក្សរស់ជាតិដ៏ឈ្ងុយឆ្ងាញ់នេះផងដែរ។

សូមបញ្ជាក់ដែរថា នៅក្នុងពិធីសម្ពោធហាងកាហ្វេនេះ នេះលោកស្រី អ៊ូ ម៉ាលាភ ស្ថាបនិកនៃ «ធីកខហ្វហ្វី-Tick Coffee» បានឱ្យដឹងយ៉ាងដូច្នេះថា «ធីកខហ្វហ្វី-Tick Coffee»ត្រូវបានបង្កើតឡើងដោយកូនខ្មែរ ចក្ខុវិស័យរបស់យើង គឺកសាងភាពល្បីល្បាញនៃម៉ាកសញ្ញារបស់កូនខ្មែរទាំងក្នុង និងក្រៅប្រទេស។ ក្នុងឆ្នាំ២០២០នេះ «ធីកខហ្វហ្វី-Tick Coffee» មានគម្រោងពង្រីកប្រមាណ ១២សាខាបន្ថែមទៀតនៅក្នុងប្រទេសកម្ពុជា មិនតែប៉ុណ្ណោះ ធីកខហ្វហ្វី នឹងបង្ហាញវត្តមាន នៅក្រៅប្រទេសក្នុងពេលឆាប់ៗនេះផងដែរ។

លោកស្រី អ៊ូ ម៉ាលាភ ជឿជាក់ថា វត្តមានរបស់ «ធីកខហ្វហ្វី-Tick Coffee» គឺជាការចូលរួមចំណែកមួយក្នុងការកសាងសេដ្ឋកិច្ចជាតិ តាមរយ:ការផ្តល់ឱកាសការងារ ដល់សិស្ស-និស្សិត និងប្រជាជនខ្មែរ ព្រមទាំងផ្តល់នូវចំណេះជំនាញដែលពួកគាត់អាចយកទៅប្រើប្រាស់ ឬបើកអាជីវកម្មផ្ទាល់ខ្លួននាថ្ងៃអនាគត។

សូមបញ្ជាក់ថា «ធីកខហ្វហ្វី-Tick Coffee» គឺជាហាងកាហ្វេកូនខ្មែរ ដែលផ្តល់ជូនភេសជ្ជៈជាច្រើនជម្រើសមានដូចជា៖ ផឹកកាហ្វេ តែក្រហមជីក តែក្រូចឆ្មាត្រូពិក ផាសិនថាមពល និងភេសជ្ជៈ ជាច្រើនមុខទៀត។ ភេសជ្ជៈគ្រប់កែវ ត្រូវបានធ្វើឡើងដោយមានការយកចិត្តទុកដាក់ខ្ពស់លើរសជាតិ គុណភាពជាពិសេស គិតគូរដល់ អនាម័យ និងសុខភាពជាចម្បងដើម្បីរក្សាឱ្យបាននូវទំនុកចិត្តជូនដល់អតិថិជន ជាមួយតម្លៃសមរម្យ។

សម្រាប់ព័ត៌មានបន្ថែមអំពី «ធីកខហ្វហ្វី-Tick Coffee» សូមទំនាក់ទំនង តាមរយៈលេខទូរស័ព្ទ៖ ០១៦ ៥០០ ៥៥០៕