(កំពង់ចាម)៖ លោក ភិន សុផល ដែលជាសហគ្រិនវ័យក្មេង និងជាអគ្គនាយកក្រុមហ៊ុន ហ្វាយ ប៊ីហ្រ្គេន ផាកឡែន បានពង្រីកវិសាលភាពរបស់ខ្លួន ទៅអភិវឌ្ឍដីធ្លី និងលំនៅឋាន ដែលមានតម្លៃសមរម្យ ស្ថិតនៅក្នុងឃុំកំពង់អំពិល ស្រុកកំពង់សៀម ខេត្តកំពង់ចាម និងបានរៀបចំពិធីក្រុងពាលី នៅថ្ងៃទី១៩ ខែមករា ឆ្នាំ២០២០។

លោក ភិន សុផល បានថ្លែងថា «កត្តាសុខសន្តិភាព ធ្វើឲ្យអ្នកវិនិយោគដូចខ្ញុំ នៅតែបន្តបោះជំហ៊ានយ៉ាងខ្លាំង វិនិយោគលើវិស័យអចលនទ្រព្យ ហើយតាមគំនិតខ្ញុំ វិនិយោគឃុំអំពិលនេះ ដោយចង់ឲ្យពលរដ្ឋ មានលំនៅឋាន សមរម្យ ហើយក្នុងនាមអ្នកវិនិយោគវ័យក្មេង សូមអំពាវនាវឲ្យប្រជាពលរដ្ឋទាំងអស់ ដែលចង់បានលំនៅឋាន សូមប្រញាប់ឡើងមកទិញដីឡូតិ៍នេះ ឲ្យបានឆាប់រហ័ស ដើម្បីទទួលបានដី ឬផ្ទះជាទីពេញចិត្ត»

អ្នកជំនួញខាងលើ បានបញ្ជាក់ថា «តាមពិតទស្សនៈខ្ញុំ មកវិនិយោគតំបន់នេះ មកពីខេត្តចំណាស់មួយ មានតម្រូវការរស់នៅច្រើន ហើយគម្រោងផ្សេងៗ វិនិយោគផ្តោតលើតែផ្ទះល្វែង និងសំណង់ធំៗ ដែលប្រជាពលរដ្ឋ មានលុយតិច មិនមានលទ្ធភាពទិញលំនៅឋានបាន ដូច្នោះគម្រោងខ្ញុំ លាភ សំណាង វិនិយោគតំបន់នេះ ផ្តល់លទ្ធភាពដល់អ្នកមានលុយតិច អាចទិញសម្រាប់សាងសង់ផ្ទះរស់នៅបាន»

ការវិនិយោគ នូវគម្រោងដីឡូត៍ ហ្គ្រេន លាភសំណាង វិនិយោគលើផ្ទៃដី៥ហិកតា ជាគម្រោងទី២ លើទឹកដីខេត្តកំពង់ចាម ដែលនៅឆ្នាំ២០២០ អ្នកវិនិយោគខាងលើ បានចាត់ទុកថា ឆ្នាំនេះ ជាឆ្នាំមួយរបស់ក្រុមហ៊ុន លោកត្រូវតែវិនិយោគ នៅទឹកដីខេត្តកំពង់ចាម ដោយសារតែខេត្តមួយនេះ ប្រមូលផ្តុំដោយសេដ្ឋកិច្ច អាជីវកម្ម និងឧស្សាហកម្ម ដែលសមស្របជាមួយការវិនិយោគ លើវិស័យអចលនទ្រព្យ មិនគួរមើលរំលង។

ដោយធ្វើដំណើរ ពីផ្លូវជាតិលេខ ៧ ចំណាយពេលត្រឹមតែ ៥រយម៉ែត្រប៉ុណ្ណោះ នឹងឃើញគម្រោងរបស់ក្រុមហ៊ុន លាភ សំណាង ស្ថិតនៅភូមិអំពិលលើ ឃុំអំពិល ស្រុកកំពង់សៀម ខេត្តកំពង់ចាម ជាភូមិសាស្រ្តល្អ ដែលមានតំបន់ ជុំវិញតំបន់នេះ ជាតំបន់ប្រជុំវិញហ៊ុព័ទ្ធ ទៅដោយរោងចក្រ មន្ទីពេទ្យ សាលារៀន និងមានផ្សារ ដែលជាតំបន់ប្រជុំជន របស់ស្រុកកំពង់សៀម នៃខេត្តកំពង់ចាម។

អ្នកជំនាញចាត់ទុកថា ក្រុមហ៊ុន លាភ សំណាង មុននឹងមកវិនិយោគសាងសង់វិឡាតឿនេះ មានរចនាបទប្លែក និងស្អាតជាងគម្រោងផ្សេងៗ ក្នុងប្រទេសកម្ពុជា និងមានតម្លៃអាចទទួលយកបាន ចំពោះអ្នកមានចំណូលមធ្យមអាចទិញបាន ដោយមានថវិកាត្រឹមតែ ២៩,០០០ដុល្លារតែប៉ុណ្ណោះ នឹងទទួលបានផ្ទះឡៅតឿភ្លាមៗ៕