(ភ្នំពេញ)៖ កងយោធពលខេមរភូមិន្ទ នៅព្រឹកថ្ងៃទី២១ ខែមករា ឆ្នាំ២០២០នេះ បានបើកកិច្ចប្រជុំបូកសរុបលទ្ធផលការងារ ឆ្នាំ២០១៩ និងទិសដៅអនុវត្តឆ្នាំ២០២០ ក្រោមអធិបតីភាព នាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ។

ពិធីបូកសរុបលទ្ធផលប្រចាំនេះ បានធ្វើឡើងនៅបញ្ជាការដ្ឋាននៃកងយោធពលខេមរភូមិន្ទ ដោយមានការចូលរួមពីសំណាក់ថ្នាក់ដឹកនាំ អគ្គមេបញ្ជាការង ព្រមទាំងមេបញ្ជាការបណ្តាកងឯកភាព ស្ថាប័នចំណុះជាច្រើនរូបទៀត។

កិច្ចប្រជុំបូកសរុបលទ្ធផលការងារ ឆ្នាំ២០១៩ និងទិសដៅអនុវត្ត ឆ្នាំ២០២០ នឹងត្រូវរៀបចំពិធីបិទ នៅរសៀលថ្ងៃនេះ ក្រោមវត្តមានរបស់សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ៕