(ភ្នំពេញ)៖ ក្នុងឱកាសដ៏ប្រពៃថ្លៃថ្លាដែលលោកជំទាវ សៅ ទី ហេងសំរិន ត្រូវបានព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃកម្ពុជា ចេញព្រះរាជក្រឹត្យប្រោសព្រះរាជទានផ្តល់គោរមងារជា «សម្តេចធម្មវិសុទ្ធវង្សា សៅ ទី ហេងសំរិន», ឯកឧត្ដម ឯម ច័ន្ទមករា អគ្គលេខាធិការ ក្រុមប្រឹក្សាសកម្មភាពជនពិការ និងលោកជំទាវ ព្រមទាំងមន្ត្រីក្រោមឱវាទទាំងអស់ សូមគោរពជូនពរ និងអបអរសាទរ យ៉ាងស្មោះអស់ពីដួងចិត្ត ជូនចំពោះ សម្តេចធម្មវិសុទ្ធវង្សា សៅ ទី ហេងសំរិន។

យើងខ្ញុំទាំងអស់គ្នាសូមបួងសួងដល់ទេវតា និងវត្ថុស័ក្តិសិទ្ធិលើលោក សូមប្រសិទ្ធពរជ័យដល់ សម្តេចធម្មវិសុទ្ធវង្សា សៅ ទី ហេងសំរិន សូមមានសុខភាពល្អបរិបូរណ៍ កម្លាំងពលំមាំមួន ជន្មាយុយឺនយូរ ឈ្នះអស់មារសត្រូវគ្រប់ទិសទី។

សូមទេវតាតាមជួយបីថែរក្សា សម្តេចធម្មវិសុទ្ធវង្សា សៅ ទី ហេងសំរិន និង សម្តេចពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា ព្រមទាំងកូនចៅ ជួបតែសុភមង្គល វិបុលសុខគ្រប់ប្រការ និង ប្រកបដោយពុទ្ធពរទាំង ៤ប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ៕