(សៀមរាប)៖ នៅឃុំកំពង់ភ្លុក ស្រុកប្រាសាទបាគង ខេត្តសៀមរាប នាព្រឹកថ្ងៃទី២៧ ខែមករា ឆ្នាំ២០២០នេះ មានកម្មវិធីជួបជុំសំអាតបរិស្ថាន ទាំងបីភូមិគោកក្ដុល ភូមិដីក្រហម ភូមិត្នោតកំបុត ក្នុងឃុំកំពង់ភ្លុក ក្រោមប្រធានបទ «សមាគមន៍ល្អ បរិស្ថានស្អាត ផ្ដើមចេញពីយើងទាំងអស់គ្នា សូមជួយថែរក្សាបរិស្ថាន កុំចោលសំរាមក្នុងទឹក និងទីសាធារណៈ»

កម្មវិធីនេះ ដឹកនាំដោយលោក សូរ ប្លាតុង អភិបាលស្រុកប្រាសាទបាគង ដោយមានការចូលរួម ពីកងកម្លាំងប្រដាប់អាវុធទាំង ៣ប្រភេទ លោកប្រធានការិយាល័យជុំវិញស្រុក លោកមេភូមិ មេឃុំ លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស សរុប៦១០នាក់ ស្រី២៨០នាក់៕