(ភ្នំពេញ)៖ នៅល្ងាចថ្ងៃទី២៨ ខែមករា ឆ្នាំ២០២០នេះ កម្លាំងនគរបាលផែ្នកប្រឆាំងគ្រឿងញៀន នៃអធិការដ្ឋាននគរបាលបឹងកេងកង សហការជាមួយ កម្លាំងនគរបាលប៉ុស្ដិ៍រដ្ឋបាលទួលស្វាយព្រៃទី១ និងកម្លាំងសាលាសង្កាត់ទួលស្វាយព្រៃទី១ បានចុះធ្វើរដ្ឋបាលនៅក្នុងមូលដ្ឋានខណ្ឌបឹងកេងកង។

ជាលទ្ធផលបានធ្វើការឃាត់ខ្លួនជនសង្ស័យចំនួន៨នាក់ជាក់សែ្តង ដែលម្នាក់បានប្រព្រឹត្តបទលើ្មសជួញដូរដោយខុសច្បាប់នូវសារធាតុញៀន និង៧នាក់ទៀត ជាប់ពាក់ព័ន្ធប្រើប្រាស់គ្រឿងញៀន នៅចំណុចដីឡូតិ៍គ្មានលេខ ផ្លូវលេខ៣៧៤ ក្រុមទី៣៧ ភូមិ៥ សង្កាត់ទួលស្វាយព្រៃទី១ ខណ្ឌបឹងកេងកង។

ជនសង្ស័យទី១៖ឈ្មោះ សុត ប៊ុនថៃ ហៅអាខៅ្ម អាយុ២៧ឆាំ្ន (ជួញដូរ), ទី២៖ឈ្មោះ ពៅ វីរៈ អាយុ៤១ឆ្នាំ, ទី៣៖ឈ្មោះ ឌឹម ជំនិត អាយុ៣៥ឆ្នាំ, ទី៤៖ឈ្មោះ ឈុន ហាន់ អាយុ៤៥ឆ្នាំ, ទី៥៖ឈ្មោះ សុខ រដ្ឋា អាយុ២៥ឆ្នាំ, ទី៦៖ឈ្មោះ អ៉ឹម សុភក្តិ អាយុ៣២ឆ្នាំ, ទី៧៖ឈ្មោះ អ៊ុក ចំរើន អាយុ១៦ឆ្នាំ និងទី៨៖ឈ្មោះ ចៅ ច័ន្ទ អាយុ៤៤ឆ្នាំ ពួកគេជាអ្នកប្រើប្រាស់។

ក្នុងប្រតិបត្តិការនេះ កម្លាំងសមត្ថកិច្ចដកហូតបាន ម្សៅក្រាមពណ៌សថ្លា (សង្ស័យជាគ្រឿងញៀន) ចំនួន០៦កញ្ចប់តូច និងកាបូបស្ពាយចំហៀងមួយ។

បច្ចុប្បន្នជនសង្ស័យឈ្មោះ សុត ប៊ុនថៃ ហៅអាខៅ្ម កំពុងឃាត់ខ្លួនជាបណ្តោះអាសន្ន នៅអធិការដ្ឋាននគរបាលខណ្ឌបឹងកេងកង ដើម្បីធើ្វការសាកសួរ និងកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ចាត់ការតាមផ្លូវច្បាប់។ ដោយឡែកអ្នកប្រើប្រាស់ទាំង៧នាក់ ត្រូវបញ្ជូនទៅមន្ទីរសង្គមកិច្ចរាជធានីភ្នំពេញ៕