(ភ្នំពេញ)៖ វីរុសកូរ៉ូណាបង្កឱ្យមានភាពភ័យខ្លាចខ្លាំងនៅកម្ពុជា ជាជាងការពិត ដូចដែលលោកអ្នកបានដឹងមកហើយថា វីរុសកូរ៉ូណាបានវាយលុកពិភពលោកយ៉ាងលឿន ដោយវីរុសនេះ កើតចេញពីប្រទេសចិន ក្នុងទីក្រុងវូហាន។

ចំណែកនៅប្រទេសកម្ពុជា លោក ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានប្រកាសក្នុងសន្និសីទកាសែត នាថ្ងៃទី២៧ ខែមករា ឆ្នាំ២០២០ ចំពោះករណីនៃការរកឃើញនេះ ដោយមានបុរសម្នាក់ជាជនជាតិចិនមានផ្ទុកវីរុសកូរ៉ូណាជាលើកដំបូងនៅខេត្តព្រះសីហនុ ដែលគាត់បានធ្វើដំណើរមកពីខេត្តវូហាននៃប្រទេសចិន។

យោងទៅតាមប្រសាសន៍របស់លោកស្រីនាយក សាលា ហ៊ែរ៉ុដស៍ អន្តរជាតិ៖ លោកស្រីបានលើកទឡ្ហីករណ៍មួយចំនួន ដែលបានកើតឡើងក្នុងវិស័យអប់រំ ហើយចំពោះសាលា ហ៊ែរ៉ុដស៍ អន្តរជាតិ បានបើកដំណើរការជាប្រក្រតីដោយ សំអាងទៅលើហេតុផលជាក់លាក់ដូចខាងក្រោម៖
ទី១៖ សាលាជឿជាក់លើការវិវឌ្ឍន៍ពិតប្រាកដបច្ចុប្បន្នភាពរបស់វីរុសកូរ៉ូណា នៅក្នុងប្រទេសកម្ពុជាដែលមានការយកចិត្តទុកដាក់ពីសំណាក់ក្រសួងសុខាភិបាល ក្នុងការចាត់វិធានការគ្រប់គ្រង ទប់ស្កាត់ និងបង្ការ។

ទី២៖ រាជរដ្ឋាភិបាលដែលមានសេនាធិការក្រសួងអប់រំ ពុំបានចេញសេចក្តីប្រកាសណែនាំឱ្យបិទគ្រឹះស្ថានអប់រំសាលាណាមួយ តែក្រសួងបានចេញសេចក្តីណែនាំក្នុងការទប់ស្កាត់ បង្ការ និងអនាម័យ។

ទី៣៖ សាលាហ៊ែរ៉ុដស៍អន្តរជាតិមានគោលនយោបាយ ក្នុងការអនុវត្ត អនាម័យ សុវត្ថិភាព ជាប្រចាំ និងបានចាត់វិធានការយ៉ាងពិសេសក្នុងកំឡុងពេលមួយរយៈនេះ។ វិធានការទាំងនេះរួមមាន៖

* ការពិនិត្យសីតុណ្ហភាពសិស្ស បុគ្គលិក និង មនុស្សគ្រប់រូបមុនឆ្លងកាត់ច្រកចេញចូលសាលាដែលជារៀងរាល់ពេល ចេញនិងចូលបរិវេនសាលារៀន។

* នាយកសាលានិងគិលានុបដ្ឋាយិការបស់សាលា ក៏ដូចជាលោកគ្រូ អ្នកគ្រូ បានផ្តល់ដំបូន្មានអំពីរបៀបពាក់ម៉ាស់ ហើយសាលាបានបង្កើតគណៈកម្មាធិការពិសេសក្នុងការត្រួតពិនិត្យ តាមដាន និងវាយតម្លៃស្ថានការណ៏ រៀបចំកញ្ចប់ថវិការ សម្រាប់ឆ្លើយតបទៅនឹងស្ថានភាពនាពេលបច្ចុប្បន្ននេះ។ល។

បន្ថែមលើសពីនេះ ទាក់ទិនអំពីនិងការសម្អាតដៃ សាលាបានរៀបចំដាក់ទឹកសម្អាតអនាម័យលាងដៃនៅគ្រប់បន្ទប់រៀន ហើយសាលាក៏បានបាញ់ថ្នាំសម្លាប់មេរោគជាប្រចាំ។

យោងទៅតាមភាពចាស់ទុំក្នុងការប្រតិបត្តដំណើរការសាលាអស់រយៈពេលច្រើនឆ្នាំ និងបទពិសោធន៍ក្នុងការគ្រប់គ្រង ជាពិសេសសាលា ហ៊ែរ៉ុដស៍អន្តរជាតិ បានអនុរត្តគោលការណ៍ ថែរក្សាអនាម័យ សុខភាព សុវត្ថិភាព ចំពោះកូនសិស្ស បុគ្គលិក ទាំងអស់ ដោយសាលាហ៊ែរ៉ុដស៍អន្តរជាតិបានចាត់វិធានការទាំងអស់នេះ តាំងពីសាលាចាប់ផ្តើមបង្កើតមករហូតដល់ពេលនេះ។ ដូចនេះ យោងទៅតាមទឡ្ហីករណ៍ខាងលើរបស់លោកស្រីនាយកសាលា យើងមានទំនុកចិត្តគ្រប់គ្រាន់ក្នុងការឲ្យបើកដំណើរការសាលាជាប្រក្រតី ដើម្បីរក្សាបាននូវគុណវុឌ្ឍន៍នៃគុណភាពរបស់សិស្សានុសិស្ស របស់សាលាហ៊ែរ៉ុដស៍អន្តរជាតិអន្តរជាតិ៕

សូមទស្សនាវីដេអូ ដែលភ្ជាប់មកជាមួយសម្រាប់ព័ត៌មានបន្ថែម៖ ចុចត្រង់នេះ https://bit.ly/2U6JQc0