(ភ្នំពេញ)៖ អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីកុមារ (ក.ជ.ក) នៅព្រឹកថ្ងៃទី៣១ ខែមករា ឆ្នាំ២០២០នេះ បានកិច្ចប្រជុំពិគ្រោះយោបល់លើ សេចក្តីព្រាងរបាយការណ៍ឆ្លើយតប នឹងបញ្ជីសំណួររបស់គណៈកម្មាធិការសិទ្ធិកុមារ នៃអង្គការសហប្រជាជាតិ ពាក់ព័ន្ធនឹងរបាយការណ៍ជាតិលើកទី៤ ទី៥ និងទី៦ ស្តីពីការអនុវត្តអនុសញ្ញាសិទ្ធិកុមារនៅកម្ពុជា។

កិច្ចប្រជុំនេះ ត្រូវបានធ្វើឡើង ក្រោមអធិបតីភាព លោកស្រី ខៀវ បូរី រដ្ឋលេខាធិការក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និងជាអនុប្រធានក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីកុមារ និងលោក អ៉ិត រ៉ាឌី អនុប្រធានគណៈកម្មការជាតិសិទ្ធិមនុស្ស ដោយមានការឧបត្ថម្ភគាំទ្រពី អង្គការ យូនីសេហ្វ។

គួរជម្រាបថា កិច្ចប្រជុំនេះធ្វើឡើងគោលបំណង ដើម្បីពិនិត្យ កែសម្រួលទិន្នន័យ និងខ្លឹមសារចំនួន ដែលមានការអញ្ជើញចូលរួមពីសំណាក់ លោក លោកស្រី មកក្រសួងស្ថាប័នពាក់ព័ន្ធ មន្ត្រី ក.ជ.ក នាយកដ្ឋានពាក់ព័ន្ធនៃក្រសួង ស.អ.យ និងអង្គការដៃគូរពាក់ព័ន្ធនានា៕