(បាត់ដំបង)៖ ពិតជាគួរឲ្យសរសើរមែននូវសន្ដានចិត្តដ៏ស្រស់ថ្លារបស់លោក ឆែម ចន្ថា វ័យ៣៨ឆ្នាំ រស់នៅខេត្តបាត់ដំបង ដែលបានឈ្នះរង្វាន់ទឹកប្រាក់៥០លានរៀលពីក្រវិលកំប៉ុងភេសជ្ជៈប៉ូវកម្លាំង វើក WURKZ សុខចិត្តយកប្រាក់រង្វាន់ខ្លះទិញម៉ាស់ ដើម្បីចែកជូនអ្នកធ្វើដំណើរតាមផ្លូវ សម្រាប់ការពារខ្លួនពីវីរុសផ្លូវដង្ហើមប្រភេទថ្មី កូរ៉ូណា។

អាជីវករលក់ម៉ូតូនៅស្រុកមោងឫស្សីរូបនេះ បានរៀបរាប់ពេលមកបើករង្វាន់ដោយផ្ទាល់ថា៖ «ខ្ញុំគិតថា វាពិតជាបុណ្យកុសល ភ័ព្វសំណាងខ្លាំងណាស់សម្រាប់ខ្ញុំ ដែលឈ្នះរង្វាន់៥០លានរៀលនេះ ព្រោះខ្ញុំបានគ្រវែងក្រវិលកំប៉ុងចោលទៅហើយ ពេលគាស់រួច ដោយមិនបានគិតឆែកមើលរង្វាន់សោះឡើយ។ តែដូចមានគេដង្ហោយហៅ ឲ្យរើសក្រវិលកំប៉ុងនោះមកមើល មានអីក៏ស្រែកហ៊ោផ្អើលភូមិពេលឃើញលេខ៥០លានរៀលលើក្រវិលកំប៉ុងនោះ។ សូម្បីតែប្រពន្ធ និងកូនរបស់ខ្ញុំ ក៏សឹងតែមិនជឿដែរ»។

លោកបន្តទៀតថា៖ «ទឹកប្រាក់៥០លានរៀលនេះ ខ្ញុំនឹងយកខ្លះទិញម៉ាស់ ធ្វើទានចែកជូនពលរដ្ឋតាមផ្លូវខេត្តបាត់ដំបង ដើម្បីការពារពីការឆ្លងវីរុសកូរ៉ូណា ដែលទើបតែផ្ទុះឡើងថ្មីៗ។ ចំណែកខ្លះទៀតនឹងធ្វើបុណ្យចម្រើនព្រះជន្មឲ្យអ្នកមានគុណទាំងពីរ និងពង្រីកមុខរបរសព្វថ្ងៃបន្ថែមផងដែរ»៕