(ភ្នំពេញ)៖ អគ្គនាយកដ្ឋានពន្ធដារ បានសេចក្ដីជូនដំណឹងថ្មីមួយ ស្ដីពីវិធានការនៃការប្រើប្រាស់វិក្ដយបត្រ។ នេះបើតាមសេចក្ដីជូនដំណឹង ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០២០។

បើតាមអគ្គនាយកដ្ឋានពន្ធដារ, លោក-លោកស្រី ជាអភិបាល បណ្ណាធិការ ឬកម្មសិទ្ធិករ សហគ្រាសទាំងអស់ ឲ្យបានជ្រាបថា អនុលោមតាម៧៧ នៃច្បាប់ស្តីពីសារពើពន្ធ និងប្រកាសលេខ៧២៣ សហវ.ប្រក ចុះថ្ងៃទី១៤ ខែសីហា ឆ្នាំ២០១៩ ស្តីពីវិធាននៃការប្រើប្រាស់វិក្កយបត្រ អ្នកជាប់ពន្ធទាំងអស់ ត្រូវចេញវិក្កយបត្រ លើរាល់ការលក់ ឬផ្គត់ផ្គង់ទំនិញ ឬសេវាឲ្យបានត្រឹមត្រូវ។

ដើម្បីពង្រឹងនូវប្រសិទ្ធភាព នៃការអនុវត្តកាតព្វកិច្ចពាក់ព័ន្ធ និងវិក្កយបត្ររបស់អ្នកជាប់ពន្ធ ឲ្យបានច្បាស់លាស់ និងមានភាពត្រឹមត្រូវធានាបាននូវតម្លាភាព ងាយស្រួល ក៏ដូចជាផ្តល់នូវអត្ថប្រយោជន៍នានា ជុនដល់អ្នកជាប់ពន្ធ ឬអ្នកប្រើប្រាស់ស្របតាមច្បាប់ និងបទប្បញ្ញត្ដិស្ដីពីពន្ធដារជាធរមាន លោក-លោកស្រីជាអភិបាល បណ្ណាធិការ ឬកម្មសិទ្ធិករ សហគ្រាសទាំងត្រូវអនុវត្តដូចខាងក្រោម៖