(ភ្នំពេញ)៖ នៅវេលាម៉ោងជាង៥៖៣០ល្ងាច ថ្ងៃទី០៨ ខែកុម្ភៈ ឆ្នាំ២០២០នេះ មានករណីអគ្គិភ័យមួយ បាន និងកំពុងឆាបឆេះ នៅក្នុងរោងចក្រកាត់ដេរមួយកន្លែង ស្ថិតនៅក្នុងសង្កាត់ស្ទឹងមានជ័យ៣ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។ កម្រិតអគ្គិភ័យយ៉ាងណានោះ គេនៅមិនទាន់វាយតម្លៃបាននៅឡើយ ខណៈដែលសមត្ថកិច្ចពន្លត់អគ្គិភ័យ កំពុងចេញទៅអន្តរាគមន៍។

ជាមួយគ្នាផងដែរនោះ ក្រុមពន្លត់អគ្គិភ័យ ៧១១ កងពលតូចលេខ៧០ ក៏បានបញ្ជូនរថយន្តពន្លត់អគ្គិភ័យចំនួន៤គ្រឿងផងដែរ ដើម្បីធ្វើការសហការជាមួយស្ថាប័នពន្លត់អគ្គិភ័យជាច្រើនទៀត ក្នុងប្រតិបត្តិការអន្តរាគមន៍ពន្លត់ក្នុងករណីភ្លើងឆេះនេះ៕