(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅព្រឹកថ្ងៃទី០៩ ខែកុម្ភៈ ឆ្នាំ២០២០នេះ បានបង្ហោះរូបភាពវាយហ្គោល និងសារនៅលើ Facebook ផ្លូវការរបស់សម្តេចដោយបានបញ្ជាក់ថា ទោះបីមានការងារមមារញឹក នៅក្នុងឬក្រៅប្រទេសច្រើនយ៉ាងណាក្តី ក៏សម្តេចមិនចោលការហាត់កីឡាដែរ ជាពិសេសឆ្លៀតវាយហ្គោលជាប្រចាំ ដើម្បីសុខភាពល្អរឹងមាំ។

សម្តេចតេជោប្រមុខរាជរដ្ឋាភិបាលបន្ថែមថា ការលេងកីឡាវាយហ្គោលនេះ ពីមួយថ្ងៃទៅមួយថ្ងៃកម្លាំងដៃវាយរបស់សម្តេចកាន់តែខ្លាំងល្អ និងត្រង់ជាងមុន។ ជាមួយគ្នានេះ នៅល្ងាចថ្ងៃនេះ សម្តេចមានជំនួបពិភាក្សាការងារជាមួយប្រធានរដ្ឋឡាវ ដែលមកបំពេញទស្សនកិច្ច២ថ្ងៃ នៅកម្ពុជា ចាប់ពីថ្ងៃទី៩-១០ ខែកុម្ភៈ ឆ្នាំ២០២០។

សម្តេចតេជោ ហ៊ុន សែន បានសរសេរយ៉ាងដូច្នេះថា «ចំពោះខ្ញុំ ទោះបីមានការងារមមារញឹក នៅក្នុងឬក្រៅប្រទេសច្រើនយ៉ាងណាក្តី ក៏ខ្ញុំមិនចោលការហាត់កីឡាដែរ ជាពិសេសឆ្លៀតវាយហ្គោលជាប្រចាំ ដើម្បីសុខភាពល្អរឹងមាំ។ ពីមួយថ្ងៃទៅមួយថ្ងៃកម្លាំងដៃវាយរបស់ខ្ញុំកាន់តែខ្លាំងល្អ និងត្រង់ជាងមុន។ នៅល្ងាចថ្ងៃអាទិត្យនេះ ខ្ញុំនឹងទទួលជួបពិភាក្សាការងារជាមួយប្រធានរដ្ឋឡាវផងដែរ។ សូមជូនពរបងប្អូនជនរួមជាតិ ជួបតែសេចក្តីសុខ និងសំណាងល្អ»៕