(ភ្នំពេញ)៖ កម្លាំងសមត្ថកិច្ចនគរបាលរាជធានីភ្នំពេញ នៅម៉ោងជាង២យប់ ចូលថ្ងៃទី០៩ ខែកុម្ភៈ ឆ្នាំ២០២០នេះ បានឆ្មក់ចូលបង្ក្រាបបគ្រឿងញៀន នៅក្នុងក្លិបកម្សាន្តមួយកន្លែង យីហោ «ផ្លាយ» ស្ថិតនៅតាមបណ្តោយផ្លូវកែវចន្តា ក្នុងសង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ ឃាត់ខ្លួនមនុស្សប្រុសស្រីជាច្រើននាក់។

សេចក្តីរាយការណ៍បានឲ្យដឹងថា ប្រតិបត្តិការនេះមានការចូលរួមពីកម្លាំងសមត្ថកិច្ចព្រហ្មទណ្ឌកំរិតស្រាល សហការជាមួយកម្លាំងកងអន្តរាគមន៍ នៃស្នងការនគរបាលរាជធានីភ្នំពេញ ដឹកនាំដោយឧត្តមសេនីយ៍ឯក ស ថេត ស្នងការនគរបាលរាជធានីភ្នំពេញ ចុះបង្ក្រាបទីតាំងក្លិប «ផ្លាយ» ដោយធ្វើការឃាត់ខ្លួនបានមនុស្សប្រុសស្រីជាច្រើននាក់ រួមទាំងដកហូតបានវត្ថុតាងមួយចំនួន រួមទាំងគ្រឿនញៀនផងដែរ។

ក្រោយបង្ក្រាបកម្លាំងព្រហ្មកំរិតស្រាល និងកងអន្តរាគមន៍ បានដឹកជនសង្ស័យប្រុសស្រីទាំងអស់ យកទៅស្នងការនគរបាយរាជធានីភ្នំពេញ ដើម្បីចាក់វិធានការទៅតាមផ្លូវច្បាប់ផងដែរ៕