(ភ្នំពេញ)៖ សិក្ខាសាលាចែករំលែកចំណេះដឹងក្រោមប្រធានបទស្តីពី «វិធីសាស្ត្រដើម្បីក្លាយជាមាតាបិតាដ៏អស្ចារ្យ» ដែលនឹងរៀបចំឡើងនៅការិយាល័យលក់ បុរី ប៉េង ហួត ដែលមានទីតាំងនៅតាមបណ្តោយ ផ្លូវជាតិលេខ១ ចំងាយត្រឹមតែ៥ នាទីប៉ុណ្ណោះ ពីស្ពានព្រះមុនីវង្ស (ច្បារអំពៅ) នាថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២០ ចាប់ពីម៉ោង៨៖០០ព្រឹក ដល់ម៉ោង១១៖៣០ព្រឹក។

ក្នុងសិក្ខាសាលានេះផងដែរ លោកអ្នកនឹងបានជួបជាមួយវាគ្មិនកិត្តិយសដែលមានបទពិសោធន៍ជាង១០ឆ្នាំ លើការអប់រំកុមារតូច គឺលោកស្រី សរ ម៉ុន្ថា នាយិកាសាលាអប់រំកុមារតូច ស៊ីជីដា កម្ពុជា ដែលនឹងធ្វើបទបង្ហាញពីវិធីសាស្ត្រដើម្បីក្លាយជាមាតាបិតាដ៏អស្ចារ្យ ក្នុងការកសាងសមត្ថភាពសក្តានុពល ខួរក្បាល និងភាពជោគជ័យសម្រាប់កូនរបស់លោកអ្នក។ សិក្ខាសាលានេះ ធ្វើឡើងក្នុងគោលបំណងចែករំលែកជូនដល់សាធារណៈជន នូវបទពិសោធ និងស្វែងយល់ពីការអប់រំ ប្រកបដោយប្រសិទ្ធភាពខ្ពស់ ដល់បុត្រធីតាលោកអ្នកនាពេលអនាគត។

សូមបញ្ជាក់ផងដែរថា កាលពីក្នុងឆ្នាំ២០១៩ កន្លងទៅនេះ បុរី ប៉េង ហួត ធ្លាប់បានបង្កើតសិក្ខាសាលាចែករំលែកចំណេះដឹង ចំនួន៤ដងរួចមកហើយ ដែលវាជាផ្នែកមួយនៃកិច្ចការសាធារណៈ សម្រាប់ជួយដល់សង្គម និងចែករំលែកចំណេះដឹងទូទៅ ទៅកាន់សាធារណជន។
សម្រាប់សិក្ខាសាលាចែករំលែកចំណេះដឹងក្រោមប្រធានបទស្តីពី «វិធីសាស្ត្រដើម្បីក្លាយ ជាមាតាបិតាដ៏អស្ចារ្យ»នេះ ជាសិក្ខាសាលាលើកទី៥ ផងដែរ ដូច្នេះហើយ សូមកុំភេ្លចមកចូលរួមសិក្ខាសាលាខាងលើនេះដោយសេរីអោយបានគ្រប់ៗគ្នា និងទទួលយកវត្ថុអនុស្សាវរីយ៍ ជាច្រើន ឱ្យបានគ្រប់ៗគ្នាណា ព្រោះកន្លែងមានកំណត់៕

សម្រាប់ព័ត៌មានបន្ថែម សូមទំនាក់ទំនងទូរស័ព្ទលេខ៖ (+855) 17 596 789 ចុះឈ្មោះចូលរួមដោយសេរី តាមរយៈតំណភ្ជាប់នេះ https://forms.gle/idfRkgybPXVj5bsX8 (Sample)