(ភ្នំពេញ)៖ កម្លាំងនគរបាលប៉ុស្តិ៍កាកាបទី១ នៃអធិការរដ្ឋាននគរបាលខណ្ឌពោធិ៍សែនជ័យ បានបើកប្រតិបត្តិការចាប់ខ្លួនជនសង្ស័យចំនួន ៤នាក់ ក្នុងរាត្រីតែមួយ ដែលក្រុមជនសង្ស័យទាំងនោះ បានធ្វើសកម្មភាព ៣ករណីផ្សេងគ្នា (ឆក់-លួចម៉ូតូ-គ្រឿងញៀន) ខណៈបក្ខពួកផ្សេងទៀតកំពុងរត់គេចខ្លួន។

លោក ម៉ន វុធី អធិការនគរបាលខណ្ឌពោធិ៍សែនជ័យ បានប្រាប់ភ្នាក់ងារព័ត៌មាន Fresh News ឲ្យដឹងនៅថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២០នេះថា ការបើកប្រតិបត្តិការនេះ បានធ្វើឡើងនៅយប់ថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២០ កម្លាំងនគរបាលប៉ុស្ដិ៍កាកាបទី១ បានធ្វើការចាប់ខ្លួនជនសង្ស័យចំនួន ៤នាក់ ៣ករណីផ្សេងៗគ្នា នៅក្នុងសង្កាត់កាកាបទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

ករណីទី១ ឆក់កាបូប៖

* ជនសង្ស័យទី១៖ ឈ្មោះ ឆាន ភារម្យ ភេទប្រុស អាយុ១៧ឆ្នាំ មុខរបរមិនពិតប្រាកដ មានស្រុកកំណើតភូមិឃ្លាំងលើ សង្កាត់ឃ្លាំងលើ ក្រុង ព្រះសីហនុ ខេត្តព្រះសីហនុ។
* ជនសង្ស័យទី២៖ ឈ្មោះ រ៉ា ផា ភេទប្រុស អាយុ២០ឆ្នាំ មុខរបរជាងដែក មានស្រុកកំណើត នៅភូមិមហាខ្ញុងឃុំ មហាសៀក ស្រុកកោះសុទិន ខេត្តកំពង់ចាម និងវត្ថុតាងដកហូតម៉ូតូ១គ្រឿង ពីជនសង្ស័យធ្វើសកម្មភាព ម៉ាកហុងដាសេ១២៥ ពណ៌ខ្មៅ សេរី២០១៨ពាក់ស្លាកលេខ កំពង់ចាម1S-1102។

ចំណែកជនរងគ្រោះ ឈ្មោះ ស៊ឹម យ៉ាន ភេទស្រី អាយុ២៩ឆ្នាំ មុខរបរកម្មការិនី ស្នាក់នៅភូមិចំបក់ ឃុំពោធិ៍ព្រៃ ស្រុកស្វាយជ្រំ ខេត្តស្វាយវៀង (ម្ចាស់កាបូប)។

ករណីទី២ លួចម៉ូតូ៖

* ជនសង្ស័យទី១៖ ឈ្មោះ បែន សុបុត្រា ភេទប្រុស អាយុ៣៧ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅភូមិតាងួនទី១ សង្កាត់កាកាបទី១ ខណ្ឌពោធិ៍សែនជ័យ (ឃាត់ខ្លួន)។
* ជនសង្ស័យទី២៖ ឈ្មោះ ប្រុស ភេទប្រុស អាយុប្រហែល២៧ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅភូមិតាងួនទី១ សង្កាត់កាកាបទី១ ខណ្ឌពោធិ៍សែនជ័យ (គេចខ្លួន)។
* ជនសង្ស័យទី៣៖ ឈ្មោះ ណែត ភេទប្រុស អាយុប្រហែល២៥ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅភូមិក្រាំងអង្ក្រង សង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ រាជធានីភ្នំពេញ(គេចខ្លួន)។

ចំណែកជនរងគ្រោះ ទី១៖ ឈ្មោះ ហ៊ន ស្រីញ៉ិច ភេទស្រី អាយុ២១ឆ្នាំ មុខរបរកម្មការិនី ស្នាក់នៅភូមិតាងួនទី១ សង្កាត់កាកាបទី១ ខណ្ឌពោធិ៍សែនជ័យ បានបាត់ ម៉ូតូ១គ្រឿងម៉ាក ហុងដាសេ១២៥ពណ៌ខ្មៅ សេរី២០១៩ ពាក់ស្លាកលេខភ្នំពេញ1HI-5006។

ជនរងគ្រោះ ទី២៖ ឈ្មោះ ខ្នា រ៉ូម៉ា ភេទស្រី អាយុ២១ឆ្នាំ មុខរបរនិស្សិត ស្នាក់នៅភូមិតាងួនទី២ សង្កាត់កាកាបទី១ ខណ្ឌពោធិ៍សែនជ័យ បានបាត់ ម៉ូតូ១គ្រឿងទៀត ម៉ាកហុងដាវ៉េវ ពណ៌ខ្មៅសេរី២០១០ ពាក់ស្លាកលេខ កំពង់ធំ 1M-6067។

ចំណែកករណីទី៣៖ ករណីគ្រឿងញៀន ដោយធ្វើការឃាត់ខ្លួន ជនសង្ស័យ១នាក់ ឈ្មោះ ឃុន សាវី ភេទប្រុស អាយុ៣៨ឆ្នាំ មុខរបរកម្មករសំណង់ ស្នាក់នៅភូមិតាងួនទី១ សង្កាត់កាកាបទី១ ខណ្ឌពោធិ៍សែនជ័យ។

បច្ចុប្បន្ន ជនសង្ស័យកំពុងឃុំខ្លួន បណ្ដោះអាសន្ននៅអធិការខណ្ឌ ដើម្បីកសាងសំណុំរឿងបញ្ជូន ទៅកាន់តុលាការ ចាត់ការតាមផ្លូវច្បាប់៕