(កំពង់ធំ)៖ នៅវេលាម៉ោងជិត៥ល្ងាច ថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២០នេះ អគ្គិភ័យកំពុងឆេះ ផ្ទះប្រជាពលរដ្ឋយ៉ាងសន្ធោសន្ធៅមួយករណីទៀត នៅសង្កាត់កំពង់ក្របៅ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ។

សេចក្ដីរាយការណ៍ពីភ្នាក់ងារ អង្គភាពព័ត៌មាន Fresh News ប្រចាំខេត្តកំពង់ធំ បានឲ្យដឹងថា ខណៈពេលនេះដែរ កម្លាំងសមត្ថកិច្ចកំពុងចេញអន្ដរាគមន៍ដើម្បីជួយសង្គ្រោះ។

សម្រាប់ព័ត៌មានលម្អិតយ៉ាងណានោះ Fresh News នឹងផ្សាយជូនជាបន្ដបន្ទាប់៕