(ភ្នំពេញ)៖ លោក សុវណ្ណ រ៉ាវ អាយុ៣១ឆ្នាំ និងប្រពន្ធឈ្មោះ ថេង ពិសី អាយុ៣២ឆ្នាំ មានទីលំនៅផ្ទះលេខ១៧១ ផ្លូវលំ ភូមិជ្រោយតាប៉ា ឃុំគគី ស្រុកកៀនស្វាយ ខេត្តកណ្តាល បានបាត់លិខិតផ្ទេរសិទ្ធិកាន់កាប់អចលនទ្រព្យដែលមិនទាន់ ចុះបញ្ជីចុះថ្ងៃទី៨ ខែមករា ឆ្នាំ២០១៨។
លោកថា កាលពីថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០១៩ គាត់ និងប្រពន្ធ បានធ្វើដំណើរចេញពីផ្ទះមកធ្វើលិខិតផ្ទេរកម្មសិទ្ធិដីធ្លីនៅសាលាខណ្ឌដង្កោ ប៉ុន្តែបានជ្រុះកាបូបនៅតាមផ្លូវ និងរហូតមកដល់ពេលនេះ មិនទាន់រកឃើញនៅឡើយទេ។ ដូច្នេះដើម្បីការពារទ្រព្យសម្បត្តិស្របច្បាប់ ពួកគាត់បានដាក់ពាក្យប្តឹង ដើម្បីទប់ស្កាត់ជនខិលខូចណារើសបាន ហើយយកឯកសារមកធ្វើនៅក្នុងផ្លូវមិនល្អណាមួយ។ នេះបើយោងតាមពាក្យបណ្តឹងរបស់លោក សវុណ្ណ រ៉ាវ បានដាក់ជូននគរបាលប៉ុស្តិ៍ព្រែកកំពឹស ខណ្ឌដង្កោ។
លោកបានអំពាវនាវថា បើបងប្អូនណារើសបាន ហើយយកទៅប្រើប្រាស់ខុសច្បាប់ លោកមិនទទួលខុសត្រូវឡើយ៕