(កំពង់ធំ)៖ រសៀលថ្ងៃថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២០ លោក អង្គ វង្សវឌ្ឍានា រដ្ឋមន្រ្តីក្រសួងយុត្តិធម៌ បានអញ្ជើញជាអធិបតីប្រកាសចូលកាន់តំណែង ព្រះរាជអាជ្ញាថ្មី នៃអយ្យការអមសាលាដំបូង ខេត្តកំពង់ធំ ដោយលោក ស៊ិន វិរៈ ជំនួសលោក អ៊ិត សុធា ដែលផ្លាស់ទៅកាន់ជាព្រះរាជអាជា្ញ នៃអយ្យការអមសាលាដំបូងខេត្តកំពង់ឆ្នាំង។

ពិធីនេះក៏មានការអញ្ជើញចូលរួមពីលោក សុខ លូ អភិបាលខេត្តកំពង់ធំលោក ឈុន ឈន់ ប្រធានក្រុមប្រឹក្សាខេត្តប្រតិភូអមដំណើរ កងកម្លាំងមន្ត្រីរាជាការប្រមាណជា ៣០០នាក់ផងដែរ។

សូមបញ្ជាក់ថា លោក ស៊ិន វិរៈ ធ្លាប់កាន់តួនាទីជាព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ រយៈពេលប៉ុន្មានឆ្នាំមកហើយ មុនផ្លាស់ទៅជាព្រះរាជអាជ្ញាខេត្តកំពង់ធំនៅពេលនេះ៕