(ភ្នំពេញ)៖ និវេសនដ្ឋានអគ្គរាជទូតកម្ពុជាប្រចាំនៅប្រទេសឥណ្ឌូនេស៊ី (កន្លែងស្នាក់នៅរបស់ឯកអគ្គរាជទូត) ពេលនេះកំពុងត្រូវបានវាយលុកដោយទឹកជំនន់ ក្រោយភ្លៀងធ្លាក់ខ្លាំងចំនួន២ថ្ងៃមកហើយ។

រូបភាពជនលិចនិវេសនដ្ឋានកម្ពុជាប្រចាំនៅទីក្រុងហ្សាកាតា ត្រូវបានបង្ហោះដោយ លោក ហោ ណាំបូរ៉ា អគ្គរាជទូតកម្ពុជាប្រចាំនៅប្រទេសឥណ្ឌូនេស៊ី។

បើតាមការបញ្ជាក់របស់មន្រ្តីកម្ពុជា គឺជំនន់ទឹកភ្លៀងនេះ ចាប់ពីម៉ោង៨យប់ ថ្ងៃទី២៤ ខែកុម្ភៈ រហូតដល់ម៉ោង៨ព្រឹក ថ្ងៃទី២៥ ខែកុម្ភៈ ហើយពេលនេះទឹកចាប់ផ្តើមស្រកជាបណ្តើរៗហើយ ប៉ុន្តែបើយប់នេះនៅមានភ្លៀងទៀតអាចប្រឈមនឹងការលិចទៀត៕