(ព្រះសីហនុ)៖ រដ្ឋបាលខេត្តព្រះសីហនុ នៅថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២០នេះ បានចេញសេចក្តីជូនដំណឹង ប្រាប់ប្រជាពលរដ្ឋ និងសាធារណជន ដែលកាន់កាប់ដីក្នុងតំបន់ប្រើប្រាស់ច្រើនយ៉ាង ព្រែកទឹកសាបក្បាលឆាយ ចូលរួមផ្តល់ព័ត៌មាន និងឯកសារពាក់ព័ន្ធពីការកាន់កាប់ដី ដល់ក្រុមការងារបច្ចេកទេស ចាប់ពីថ្ងៃទី២ ដល់ថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២០ខាងមុខនេះ ជាកំហិត។

បើតាមសេចក្តីជូនដំណឹងដដែល បានឲ្យដឹងថា ដីក្នុងតំបន់ប្រើប្រាស់ច្រើនយ៉ាង ព្រែកទឹកសាបក្បាលឆាយ នៅសល់ក្បាលដីប្រមាណ ១០០០ ក្បាលដីទៀត ដែលអ្នកកាន់កាប់ ពុំទាន់បានចូលរួមផ្តល់ព័ត៌មាន និងឯកសារបញ្ជាក់ ពីការកាន់កាប់ដីជូនអាជ្ញាអរនៅឡើយទេ

ព័ត៌មានលម្អិត សូមអានសេចក្តីជូនដំណឹងខាងក្រោមនេះ៖