(ភ្នំពេញ)៖ ព្រឹត្តការណ៍ដ៏រំភើបសប្បាយរីករាយពី ស្រាបៀរ កម្ពុជា នឹងត្រៀមបង្ហាញវត្តមានលើទឹកដីនៃខេត្តកំពង់ធំថ្ងៃទី ២៨-២៩ កុម្ភៈនេះហើយ ដែលនឹងដឹកនាំការសម្តែងលើឆាកតន្រ្តី Brew The Beat ដោយតារាចម្រៀងកំពូលលោក ខេមរៈ សេរីមន្ត អមដោយតារាចម្រៀងកំពូលផ្សេងៗទៀត។

ចុងសប្តាហ៍នេះតារាចម្រៀងដែលនឹងមានវត្តមានលើទឹកដីខេត្តកំពង់ធំរួមមាន សុខ ស្រីនាង នី រតនា ហ្សូណូ សុខ សីឡាលីន ចំរើន សុភ័ក្រ គង់ ចំរើន ចាន់ កូម៉ែន វង្ស តារារតនា និង កែវ សុបញ្ញា ផងដែរ។

កម្មវិធីនេះធ្វើឡើងនៅបរិវេណ កីឡដ្ឋានខេត្ត ហើយនឹងមានផ្សាយជូនទស្សនាលើកញ្ចក់ទូរទស្សន៍ហង្សមាស វេលាម៉ោង ៨ យប់តទៅ។

ដូច្នេះពីខាងស្រាបៀរ កម្ពុជា បានអញ្ជើញបងប្អូនអ្នកខេត្តកំពង់ធំទាំងអស់ចូលរួមទស្សនា រំាលេងកម្សាន្តឱ្យបានច្រើនកុះករដើម្បីលើកទឹកចិត្តសិល្បករ និងបង្កើតភាពរីករាយ ជួបជុំ មិត្តភក្តិថ្ងៃចុងសប្តាហ៍នេះ៕