(ភ្នំពេញ)៖ សេវាកម្មភ្នាក់ងារធនាគារ គឺជាសេវាកម្មថ្មីមួយ ដែលធនាគារ ជីប ម៉ុង ទើបតែប្រកាសសម្ពោធជាផ្លូវការកាលពីពេលថ្មីៗនេះ។

ធនាគារ ជីប ម៉ុង នឹងមានគម្រោងបើកភ្នាក់ងារធនាគារប្រមាណជាង៥០០កន្លែង និងដាក់ឲ្យប្រើប្រាស់នូវសេវាកម្មផ្ទេរប្រាក់នៅក្នុងពេលឆាប់ៗខាងមុខនេះ។

សេវាកម្មមួយនេះមានលក្ខណៈពិសេស និងផ្តល់ជូនអត្ថប្រយោជន៍សំខាន់ៗសម្រាប់អតិថិជន និងសម្រាប់ភ្នាក់ងាររបស់សេវាកម្មភ្នាក់ងារធនាគារ ជីប ម៉ុង។

សម្រាប់អតិថិជន៖
១៖ ផ្តល់ភាពងាយស្រួលដល់អតិថិជន ដែលមានគណនីធនាគារ ជីប ម៉ុង អាចដកប្រាក់ និងដាក់ប្រាក់នៅភ្នាក់ងាររបស់ធនាគារ ជីប ម៉ុង ដែលនៅជិតលោកអ្នកបំផុត ដោយមិនបាច់ធ្វើដំណើរទៅទីស្នាក់ការធនាគារ ឬដើររកម៉ាស៊ីនអេធីអឹម ជីប ម៉ុង ឡើយ។

២៖ តម្លៃសមរម្យ សម្រាប់លោកអ្នកដែលមិនមានគណនីនៅធនាគារ ជីប ម៉ុង ក៏អាចប្រើប្រាស់ភ្នាក់ងារធនាគារ ជីប ម៉ុង បានដែរ ដោយលោកអ្នកអាចធ្វើការទូទាត់វិក្កយបត្ររដ្ឋករទឹក បញ្ចូលលុយប្រព័ន្ធទូរស័ព្ទ និងផ្ទេរប្រាក់បានរហ័ស និងមានតម្លៃសមរម្យ។

សម្រាប់ភ្នាក់ងាររបស់សេវាកម្មភ្នាក់ងារធនាគារ ជីប ម៉ុង៖
១៖ អ្នកដែលមានបំណងចង់ក្លាយជាភ្នាក់ងាររបស់ធនាគារ ជីប ម៉ុង អាចរកបានប្រាក់ចំណូលសមរម្យ។ ភ្នាក់ងារថ្នាក់ A អាចរកចំណូលបានរហូតដល់ទៅ១៤០០ដុល្លារ ក្នុងមួយខែ និងភ្នាក់ងារថ្នាក់ B អាចរកចំណូលបានប្រមាណ២៤០ដុល្លារ ក្នុងមួយខែ។

២៖ ដើម្បីក្លាយខ្លួនជាភ្នាក់ងាររបស់ធនាគារ ជីប ម៉ុង គឺមិនតម្រូវឲ្យធ្វើការវិនិយោគ និងបង់ប្រាក់អ្វីឡើយ ដោយខាងធនាគារនឹងផ្តល់ជូននូវស្លាកយីហោ នឹងម៉ាស៊ីនឆូតកាតជូនដោយឥតគិតថ្លៃ។

សម្រាប់អ្នកដែលមានចំណាប់អារម្មណ៍ក្លាយជាភ្នាក់ងាររបស់ធនាគារ ជីប ម៉ុង សូមទាក់ទងទៅកាន់លេខ ០៨១ ៨១១ ៩១១៕