(ភ្នំពេញ)៖ គិតមកដល់យុគសម័យថ្មីនេះស្ត្រីលែងដូចពាក្យចាស់ពោលថា «ស្ត្រីបង្វិលចង្ក្រានមិនជុំ» ទៀតហើយ ស្របពេលដែល សេដ្ឋកិច្ចជាតិកំពុងមានភាពល្អប្រសើរ ហើយការរកស៊ីលើអនឡាញកំពុងរីកដូចផ្សិត ដែលជួយឱ្យស្ត្រីអាចមានលទ្ធភាពរកប្រាក់ចំណូល តាមរយៈការលក់ផលិតផលតាមអនឡាញសម្រាប់ផ្គត់ផ្គង់គ្រួសារបានដូចមនុស្សប្រុសផងដែរ។

ជាក់ស្តែងក្រុមហ៊ុននាំចូលផលិតផលថែរក្សាសម្រស់ថ្មីមួយទៀតហើយ ដែលមានមូលដ្ឋាននៅលើទឹកដី អាមេរិក នៅព្រឹកថ្ងៃទី០១ ខែមីនា ឆ្នាំ២០២០នេះ បានបើកដំណើរការក្រុមហ៊ុន NAVY NAVY HUMNILE (CABODIA) IMPORT EXPORT CO ,LTD សាខានៅកម្ពុជាដើម្បីធ្វើការនាំចូលផលិតផលថែរក្សាសម្រស់មកចែកចាយបន្ត។ ពិធីនេះបានធ្វើឡើងទីស្នាក់ការកណ្តាលរបស់ក្រុមហ៊ុន ស្ថិតនៅ បុរី ហេង ហៀង ស៊ីធី ស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ៦ ចម្ងាយពីរង្វង់មូលតាព្រហ្ម ៧គីឡូម៉ែត្រ និងមានការចូលរួមពីតំណាងចែកចាយជាច្រើនរូបផងដែរ។

លោកស្រី ហាក់ ណាវី អគ្គនាយិការក្រុមហ៊ុន NAVY NAVY HUMNILE (CABODIA) IMPORT EXPORT CO ,LTD បានលើកឡើងថា ពីមុនធ្លាប់តែឃើញពីជីវិតរបស់ស្ត្រីមេផ្ទះភាគច្រើនត្រឹមតែជា មនុស្សដែល​ ធ្វើការងារផ្ទះបន្តិចបន្តួចតែប៉ុណ្ណោះ តែក្នុងយុគ្គសម័យថ្មីនេះគឺ មិនមែនដូចពីមុនទៀតឡើយ មិនមែនជាស្ត្រីដែលងប់ងល់ នៅតែចង្ក្រានវិលមិនជុំ ដូចពាក្យចាស់និយាយឡើយ ។

ជាក់ស្តែងស្រ្តីមេផ្ទះនៅកម្ពុជា ជាច្រើនបានផ្លាស់ប្ដូរផ្នត់គំនិតទាំងនោះ ដោយសារតែពួកគាត់បាន ចាប់យករបរការលក់ដូរផលិតផលតាមប្រពន្ធ័ Online ដើម្បីរកចំណូលបន្ថែម សម្រាប់ផ្គត់ផ្គង់ជីវភាព នៅក្នុងគ្រួសាររបស់ពួកគាត់ ។

លោកស្រីបានបញ្ជាក់ទៀតថា ឥលូវនេះឱកាសថ្មីបានចូលមកហើយទៀតហើយ ដោយក្រុមហ៊ុនផលិតផលថែរក្សាសម្រស់ HUMNILE ដែលជាផលិតផលមួយនាំចូលវត្ថុធាតុដើម ពីទឹកដីដែលមានសេដ្ឋកិច្ចខ្ពស់អាមេរិក និងវេចខ្ចប់នៅក្រៅប្រទេស បានបើកសម្ពោធ ជាផ្លូវការហើយប្រទេសកម្ពុជាយើង។

លោកស្រី ហាក់ ណាវី បានបន្ថែមទៀតថា បច្ចុប្បន្នផលិតផលថែរក្សាសម្រស់ HUMNILE មានសមាជិក នឹងតំណាងចែកចាយនៅទូទាំងប្រទេស រួចរាល់ហើយ ដែលមានទីស្នាក់ការកណ្តាលរបស់ក្រុមហ៊ុនស្ថិតនៅ បុរី ហេង ហៀង ស៊ីធី ស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ៦ ចម្ងាយពីរង្វង់មូលតាព្រហ្ម ៧គីឡូម៉ែត្រ ។ ដើម្បីក្លាយជាតំណាង ចែកចាយផលិតផល ដែលមានការទទួលស្គាល់ពីក្រសួងសុខាភិបាលនេះ លោកអ្នក គ្រាន់តែចំណាយដើមទុន ១០០ដុល្លារ អាមេរិក តែប៉ុណ្ណោះ។

ដើម្បីទទួលបានឱកាសក្លាយជាតំណាងចែកចាយ លោកអ្នកអាចទាក់ទងតាមប្រពន័្ធទូរស័ព្ទ៖ ០១២ ២២២ ០៧៧ / ០៩៧ ៧៩៩ ៩៩៣៣ ឬហ្វេសប៊ុក Navy Navy Humnile Cambodia https://www.facebook.com/HumnileCambo/