(ភ្នំពេញ)៖ អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីកុមារ (ក.ជ.ក) បានសហការជាមួយអង្គការ APLE បានរៀបចំកិច្ចប្រជុំក្រុមការងារបច្ចេកទេស អន្តរក្រសួង ដើម្បីពិនិត្យផ្តល់យោបល់លើការ សិក្សាស្រាវជ្រាវ ការកេងប្រវ័ញ្ចផ្លូវភេទលើកុមារតាមប្រព័ន្ធអ៉ិនធ័រណេតនៅកម្ពុជា។
កិច្ចប្រជុំនេះ ធ្វើឡើងរយៈពេលពីរថ្ងៃ ចាប់ពីថ្ងៃទី០៣ ដល់ថ្ងៃទី០៤ ខែមីនា ឆ្នាំ២០២០ ក្រោមអធិបតីភាព លោកស្រី ញ៉េប សុភាព អគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាជាតិកម្ពជាដើម្បីកុមារ។
កិច្ចប្រជុំនេះ ធ្វើឡើងក្នុងគោលបំណង ពិនិត្យ និងផ្តល់យោបល់លើកម្រងសំណួរការអង្កេត ស្តីពីការទប់ស្កាត់គ្រោះថ្នាក់ពីការកេងប្រវ័ញ្ចផ្លូវភេទ លើកុមារតាមប្រព័ន្ធអនឡាញនៅកម្ពុជា។ ដោយមានការអញ្ជើញចូលរួមពីសំណាក់ លោក លោកស្រី ដែលជាក្រុមកាងារបច្ចេកទេសមកពី ក្រសួងស្ថាប័នពាក់ព័ន្ធ, មន្ត្រីអគ្គលេខាធិការដ្ឋាន ក.ជ.ក និងអង្គការដៃគូពាក់ព័ន្ធនានា៕