(ភ្នំពេញ)៖ ក្រសួងមុខងារសាធារណៈបានចេញសេចក្តីជូនដំណឹង ស្ដីពីការប្រឡងប្រជែងជ្រើសរើសនិសិ្សត និងមន្ដ្រីរាជការស៊ីវិល ឱ្យចូលបម្រើការងារក្នុងក្របខណ្ឌក្រសួងមុខងារសាធារណៈ ក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភានិងអធិការកិច្ច ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក្រសួងពាណិជ្ជកម្ម ក្រសួងធនធានទឹកនិងឧតុនិយម និងរដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល សម្រាប់ផែនការក្របខណ្ឌឆ្នាំ២០២០។
១៖ ក្របខណ្ឌក្រសួងមុខងារសាធារណៈ ចំនួន០៨កន្លែង
២៖ ក្របខណ្ឌក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភានិងអធិការកិច្ច ចំនួន០៥កន្លែង
៣៖ ក្របខណ្ឌក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទចំនួន១៣៣កន្លែង
៤៖ ក្របខណ្ឌក្រសួងពាណិជ្ជកម្ម ចំនួន៣៦កន្លែង
៥៖ ក្របខណ្ឌក្រសួងធនធានទឹក និងឧតុនិយមចំនួន២៨កន្លែង
៦៖ ក្របខណ្ឌរដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិលចំនួន១២កន្លែង
* កាលបរិច្ឆេទលក់ និងទទួលពាក្យសុំចុះឈ្មោះប្រឡង ចាប់ពីថ្ងៃទី០៥ ខែមីនា ឆ្នាំ២០២០ រហូតដល់ថ្ងៃទី០៩ ខែមេសា ឆ្នាំ២០២០រៀងរាល់ម៉ោងធ្វើការ៕
ព័ត៌មានលម្អិតសូមអានសេចក្តីជូនដំណឹងទាំងស្រុង៖